អ្នក​ចរ​ចា​ពាណិជ្ជកម្ម​កំពូល​របស់​តៃប៉ិ​ បានប្រាប់ Reuters កាលពី​ថ្ងៃ​ អង្គារ សប្ដាហ៍​នេះ​ថា ការ​វាយ​ប្រហារ​ដោយ​យោធា​របស់​ចិន​ទៅ​លើ​តៃវ៉ាន់​ នឹង​ជះ​ឥទ្ធិពល​ខ្លាំង​លើ​លំហូរ​ពាណិជ្ជកម្ម​សកល​ជាង​សង្រ្គាមរវាង​រុស្ស៊ី-អ៊ុយក្រែន​ទៅ​ទៀត​។

ការឈ្លាន​ពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន​កាលពី​ខែ កុម្ភៈ​ បាន​បង្ក​ឲ្យ​មាន​ការ​ឡើង​ថ្លៃ​ទំនិញ​ និង ការ​ហាម​ឃាត់​ការ​នាំ​ចេញ​អាហារ​ ដែល​នាំ​ឲ្យ​មាន​ការ​ភ័យ​ខ្លាច​ចំពោះ​គ្រោះ​ទុរ្ភិក្ស​នៅ​ក្នុង​ប្រទេស​ក្រី​ក្រ​។​

លោក​ John Deng បាន​និយាយ​ថា ប្រសិន​បើ​ចិន​វាយ​ប្រហារ​តៃវ៉ាន់​ ការ​រំខាន​ដែល​អាច​កើត​មាន អាចនឹង​កាន់​តែ​អាក្រក់​ ដោយ​លើក​ឡើង​ពី​ពិភព​លោក​។​

ការរំខាន​ដល់​ខ្សែ​សង្វាក់​ផ្គត់​ផ្គង់​អន្តរជាតិ​ ការរំខាន​ដល់​សណ្ដាប់​ធ្នាប់​សេដ្ឋកិច្ច​អន្តរជាតិ​ ហើយ​ឱកាស​ក្នុង​ការ​រីក​ចម្រើន​ នឹង​ទទួល​ការ​រំខាន​សំខាន់​ជាង​សង្រ្គាម​នៅ​អ៊ុយក្រែន​ទៅ​ទៀត​​ នេះ​បើ​យោង​តាម​សម្ដី​របស់​លោក​ Deng ប្រាប់សារព័ត៌មាន Reuters នៅក្នុង​បទ​សម្ភាសន៍​មួយ​ ខាង​ក្រៅ​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋ​មន្រ្តី​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភព​លោក (WTO) ដ៏​សំខាន់​នៅ​ទី​ក្រុង​ហ្សឺណែវ ប្រទេស​ស្វីស​។

រដ្ឋាភិបាល​ទីក្រុង​តៃប៉ិ​ បាន​រាយការណ៍​ថា មិន​មាន​សញ្ញា​នៃ​ការ​វាយប្រហារ​ដែល​ជិត​កើត​ឡើង​ពី​ប្រទេស​ចិន​នោះ​ទេ​ ប៉ុន្ដែ​តៃវ៉ាន់​បាន​បង្កើន​កម្រិត​ប្រកាស​អាសន្ន​របស់​ខ្លួន​ចាប់​តាំង​ពី​សង្រ្គាម​អ៊ុយក្រែន​បាន​ចាប់​ផ្ដើម​ ដោយ​បាន​ប្រយ័ត្ន​ប្រយែង​ពី​ចេតនា​របស់​ទីក្រុង​ប៉េកាំង​។

រដ្ឋា​ភិបាល​ចិន​បាន​និយាយ​ថា ខ្លួន​ចង់​បាន​ «ការបង្រួប​បង្រួម​ដោយ​សន្តិភាព​» ប៉ុន្ដែ​រក្សា​ជម្រើស​ផ្សេង​ទៀត​សម្រាប់​តៃវ៉ាន់​ ដែល​ចិន​ចាត់​ទុក​ថា​ជា​ខេត្ត​របស់​ខ្លួន​។

យោង​តាម​ទន្និន័យ​បាន​បង្ហាញ​ថា តៃវ៉ាន់​គ្រប់​គ្រង​ទីផ្សារ​ពិភព​លោក​សម្រាប់​ការ​ផលិត​បន្ទះ​ឈីប​ទំនើប​បំផុត​ ហើយ​ការ​នាំ​ចេញ​របស់​វា​មាន​តម្លៃ​ ១១៨​ពាន់​លាន​ដុល្លារ​ កាល​ពី​ឆ្នាំ​មុន​។

លោក Deng បាន​និយាយ​ថា លោក​សង្ឃឹម​ថា​នឹង​កាត់​បន្ថយ​ចំណែក​នៃ​ការនាំចេញ​ទៅ​កាន់​ប្រទេស​​ចិន​ចំនួន ៤០%។

ការ​ឈ្លាន​ពាន​របស់​រុស្ស៊ី​ គឺ ជាលើក​ទីមួយហើយ​​ក្នុង​ប្រវត្តិសាស្រ្ត​របស់​អង្គការ​ឃ្លាំ​មើល​ពាណិជ្ជកម្ម​ពិភព​លោក​ដែល​មាន​អាយុ​កាល​ ២៧ឆ្នាំ ដែល​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភព​លោក (WTO) មួយ​ បាន​ឈ្លាន​ពាន​មួយសមាជិក​មួយ​ផ្សេង​ទៀត​។​

ប្រភព​ពាណិជ្ជកម្ម​បាន​និយាយ​ថា ស្ថាប័ន​នេះ​សង្ឃឹម​ថា នឹង​ឈាន​ដល់​កញ្ចប់​នៃ​កិច្ច​ព្រម​ព្រៀង​ រួម​ទាំង​សន្តិសុខ​ស្បៀង​អាហារ​ ដើម្បី​បន្ធូរ​បន្ថយ​ការ​ផ្គត់​ផ្គង់​ដែល​មាន​ភាព​តាន​តឹង​ដែល​បង្កើត​ឡើង​ដោយ​សង្រ្គាម ​អាច​ធ្វើ​ឲ្យ​មាន​ការ​លំបាក​កាន់​តែ​ខ្លាំង​។​

សូមជម្រាប​ថា តៃវ៉ាន់​បាន​ចូល​រួម​ក្នុង​ការ​ដាក់​ទណ្ឌកម្ម​ជាមួយ​លោក​ខាង​លិច​ លើ​ប្រទេស​រុស្ស៊ី​ ដោយ​បាន​ចូល​រួម​ក្នុង​ការ​អត្ថា​ធិប្បាយ​ជាអចិន្រ្តៃយ៍​សម្រាប់​ប្រតិភូ​ WTO របស់​អ៊ុយក្រែន​កាលពី​ថ្ងៃ​ អាទិត្យ។​ WTO គឺជាអង្គការ​ពហុ​ភាគី​មួយ ក្នុង​ចំណោម​អង្គការ​ពហុ​ភាគី​មួយ​ចំនួន​ដែល​ចិន​ និង តៃវ៉ាន់​ ធ្វើ​ការ​ជាមួយ​គ្នា​ ចាប់​តាំង​ពី​ទីក្រុង​ប៉េកាំង​ រារាំង​ការចូល​រួម​របស់​ខ្លួន​នៅ​ក្នុង​ផ្នែក​ផ្សេង​ទៀត​៕

ប្រភព៖ Economic times

Share.