រយៈពេល២ឆ្នាំហើយដែលកម្មវិធីមហោស្រពភាពយន្តអន្តរជាតិកម្ពុជា មិនអាចប្រារព្ធទៅរួច ដោយសារតែបញ្ហាជំងឺកូវីដ-១៩។ ឆ្នាំនេះគឺជាឆ្នាំដំបូងនៃការក្រោកឡើងវិញនៃមហោស្រពភាពយន្តអន្តរជាតិកម្ពុជា។
នៅក្នុងកម្មវិធីសន្នីសីទសារព័ត៌មានដែលបានរៀបចំឡើងនាថ្ងៃទី១៥ ខែមិថុនា នេះ កញ្ញា រ៉េត សារីតា ទទួលបានពានរង្វាន់ជាតារាសម្ដែងស្រីឆ្នើមពីមហោស្រពភាពយន្តអន្តរជាតិកម្ពុជា (Cambodia International Film Festival)។

អតីតម្ចាស់មកុដបវរកញ្ញាចក្រវាឡឆ្នាំ២០២១ រូបនេះ មុននឹងចូលរួមប្រកួតបង្អួតសម្រស់ នាងក៏ជាតារាសម្ដែងស្រីមួយរូបដែលបានប្រឡូកក្នុងវិស័យសម្ដែងយ៉ាងជោគជាំ។ យ៉ាងណាមិញមានមនុស្សមិនច្រើននោះទេ ដែលដឹងថាកញ្ញាគឺជាតារាសម្ដែងមួយរូប ព្រោះនៅពេលដែល កញ្ញា រ៉េត សារីតា បោះជំហានចូលក្នុងវិស័យប្រកួតធ្វើឱ្យរូបភាពជាតារាសម្ដែងរបស់កញ្ញាជំនួសមកវិញដោយងារជា ម្ចាស់មកុដបវរកញ្ញាចក្រវាឡឆ្នាំ២០២១។

រ៉េត សារីតា បានបង្ហាញពីអារម្មណ៍ភ្ញាក់ផ្អើលចំពោះពានរង្វាន់ ដែលកញ្ញា បានទទួល ព្រោះសាមីខ្លួនមិនបានដឹងនោះទេថាខ្លួនបានទទួលពានរង្វាន់មួយនេះ ដោយសារតែអ្នករៀបចំកម្មវិធីមិនបានជូនដំណឹងដល់កញ្ញាជាមុននោះឡើយ។
រ៉េត សារីតា គឺជាតារាស្រីឆ្នើមមួយរូបដែលបានបោះជំហានចូលប្រឡូកការសម្ដែងទាំងជាតិនិងអន្តរជាតិ។ ភាពយន្តដែលកញ្ញាបានសម្ដែងរួមមាន រឿង California Dreaming by Meas sreylin , រឿង ចងពា រឿង Gray Feather រឿង មុនពេលភ្លៀង និងរឿង ឡូយ៩ ជាដើម៕

សូមទស្សនាវីដេអូ Top News ៖

