ភ្នំពេញ៖ ប្រជាពលរដ្ឋលក់ដូតាមចិញ្ចើមផ្លូវនៅក្នុងមូលដ្ឋានសង្កាត់ព្រៃស មានការត្អូញត្អែរ ចំពោះជនស្លៀកពាក់សុីវិលមិនស្គាល់អត្តសញ្ញាណ មិនដឹងពីតួរនាទីធ្វើអ្វី បានជិះម៉ូតូដើរយកលុយគំរាមទារប្រាក់ដាក់ ពីប្រជាពលរដ្ឋលក់ដូរ ទំនិញដាក់ល្អី ដាក់កញ្ជើ នៅតាមចិញ្ចើមផ្លូវសាធារណៈនៅតាមដងផ្លូវតូចធំមួយចំនួនក្នុងមូលដ្ឋានភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

តាមភពពីអ្នកលលក់ដូរនៅចិញ្ចើមផ្លូវ បានរៀបរាប់ប្រាប់អោយដឹងថា ជារៀងរាល់មានជនសៀកពាក់សុីវិលគ្មានកាតសម្គាល់ពីតួនាទី បានជិះម៉ូតូដើរយកភាសុីដោយប្រាប់ថា ផ្នែកយកថ្លៃសំរាម ផ្នែកសណ្ដាប់ ខាងសាលាក្រុង រកតែឈប់ដាក់លក់សឹងមិនទាន់ផង ក្រុមអ្នកយកភាសុីទាំងនោះមកដល់ភា្លម ថែមទាំងមានការគម្រាមកំហែងថា បើរឹងទទឹងមិនបង់លុយអោយទេ ពួកគេមិនអោយលក់ដូរនោះឡើយ ដោយមានការភ័យខ្លាចពួកគាត់ក៏ចេះតែអោយដើម្បីអោយចេញផុតៗទៅ។

បើយោងតាមប្រភពពីប្រជាពលរដ្ឋសូមមិនបញ្ចេញឈ្មោះបានអោយដឹងថា ជនមិនស្គាល់មុខដែលដើរប្រមូលលុយភាសុីពីអ្នកលក់ដូរតាមចិញ្ចើមផ្លូវ ថ្លៃសំរាមនោះគឺជាខ្លារបស់សាលាសង្កាត់ព្រៃស។

ជាមួយគ្នាប្រជាពលរដ្ឋ សូមណូមពរដល់លោកមេភូមិប្រការ លោកចៅសង្កាត់ព្រៃស លោកស្រី គឹម ញឹប អភិបាលនៃគណៈអភិបាលខណ្ឌដង្កោ សូមជួយចុះត្រួតពិនិត្យមើលជនស្លៀកពាក់សុីវិលប្រមូលលុយភាសុីតាមចិញ្ចើមផ្លូវយ៉ាងអនាធិប្បតេយ្យនេះផង តើមានការអនុញ្ញាតិពីភូមិសង្កាត់ ឬខណ្ឌអោយដើរយកលុយឬទេ ពលរដ្ឋមិនដឹងថាជនទាំងនោះមានតួនាទី ឬគ្មានតួនាទីនោះទេ បើសិនជាពួកគាត់មានតួនាទីដើរប្រមូលប្រាប់សូមអោយពួកគាត់ទាំងនោះបង្ហាញពីតួនាទី ស្ថាប័ន ឬក្រុមហ៊ុនផងដើម្បីភាពងាយស្រួលដល់ពលរដ្ឋបង់ប្រាក់ជូន ជៀសវាងមានជនខិលខូចបន្លំខ្លួនដើរប្រមូលលុយយ៉ាងអនាធិប្បតេយ្យបង្ខូចឈ្មោះថ្នាក់ដឹកនាំ៕

អត្ថបទ៖ សេង សាវី

Share.