ភ្នំពេញ៖ សមត្ថកិច្ចខណ្ឌសែនសុខ នៅព្រឹកថ្ងៃទី១៥ ខែមិថុនាឆ្នាំ២០២២ បានបញ្ជូនជន សង្ស័យ៣នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងករណីឃាតកម្ម (វាយ-គប់ បង្កឲ្យជនសង្ស័យ ស្លាប់) ។

សូមរំលឹកថា កាលពីថ្ងៃ១២ខែមិថុនាឆ្នាំ២០២២ ម៉ោង០១ និង១០ អធ្រាត្រកម្លាំង អធិការដ្ឋាន នគរបាលខណ្ឌ សែនសុខ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ០៣នាក់ ករណីឃាតកម្ម (វាយ-គប់បង្កឲ្យ ស្លាប់) ដែលប្រព្រឹត្តកាលពីថ្ងៃទី០៨ខែមិថុនា ឆ្នាំ២០២២ ម៉ោង២២និង ០០នាទី នៅចំណុចហ្គោឡាញ ផ្លូវ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បង្កដោយជនសង្ស័យ ០៣នាក់ ជិះម៉ូតូ០១គ្រឿង ។

ជនសង្ស័យរួមមាន ១-ឈ្មោះ រ៉ាត់ ណារ៉ាក់ (រ៉ាក់) ភេទប្រុស អាយុ២២ឆ្នាំ មុខរបរចុងភៅ ជនជាតិខ្មែរ ស្នាក់នៅភូមិ៥ សង្កាត់មនោរម្យ ខណ្ឌ៧មករា (គ្មានសារធាតុញៀន) , ២-ឈ្មោះ ពិន បូរី (រី) ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស ជនជាតិខ្មែរ ស្នាក់នៅ ភូមិ ភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (គ្មានសារធាតុញៀន)  , ៣-ឈ្មោះ អូន ដារ៉ា (ហេង) ភេទប្រុស អាយុ២១ឆ្នាំ មុខរបរសិស្ស ជនជាតិខ្មែរ ស្នាក់នៅភូមិភ្នំពេញថ្មី សង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ (គ្មានសារ ធាតុញៀន)  បានធ្វើសកម្មភាពវាយ-គប់បណ្តាលឲ្យ ស្លាប់ជនរងគ្រោះ ឈ្មោះ មាស វុទ្ធី ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ រោងចក្រ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ។ នៅលើសាកសពមានស្នាមវាយនឹងក្បាលខ្សែក្រវ៉ាត់ គប់នឹងដុំថ្ម ត្រូវចំក្បាលខាងក្រោយចំហៀងខាងស្តាំបណ្តាលឲ្យដួលរបួសធ្ងន់ហើយបានស្លាប់ពេល បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកម្ពុជាមិត្តភាពចិនព្រះកុសុមៈ ។ វត្ថុតាងដែលបន្សល់ទុកកន្លែងកើតហេតុ មានដុំថ្ម០១ដុំ និងក្បាលខ្សែក្រវ៉ាត់០១ ៕

អត្ថបទ៖ចតុមុខ

Share.