យោងតាមការចុះផ្សាយរបស់ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានឲ្យដឹងថាមន្រ្តីក្រុមជម្រើសជាតិកម្ពុជា ៤រូប រួមជាមួយកីឡាករជម្រើសជាតិកម្ពុជា ១រូប ហ៊ុល គីមហុយ បានឆ្លងវីរុសកូវីដ ១៩ អំឡុងពេលបំពេញភារកិច្ចចូលរួមប្រកួតពានរង្វាន់វគ្គជម្រុះ AFC Asian Cup នៅប្រទេសឥណ្ឌា។

បច្ចុប្បន្នទាំងអ្នកចាំទី ហ៊ុល គីមហុយ និងមន្រ្តីក្រុមជម្រើសជាតិ៤រូប គឺពួកគេត្រូវបន្តស្នាក់នៅ និងព្យាបាលនៅប្រទេសឥណ្ឌារហូតជាសះស្បើយ។

ខណ:កីឡាកររបស់ក្រុមជម្រើសជាតិកម្ពុជា ផ្សេងទៀតគឺបានធ្វើមាតុភូមិនិវត្តមកដល់ព្រះរាជាណាចក្រកម្ពុជាវិញហើយ នៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ ម្សិលមិញនេះ ក្រោយភារកិច្ច AFC Asian Cup នៅប្រទេសឥណ្ឌា៕

Share.