ស្រីលង្កា​មិន​ត្រឹម​​​តែ​ជួប​ប្រទះ​នូវ​វិបត្តិ​ស្បៀង​អាហារប៉ុណ្ណោះទេ ប្រទេស​នេះ​ក៏​ជួប​ប្រទះ​នូវ​វិបត្តិ​សេដ្ឋកិច្ច​​​ធ្ងន់ធ្ងរដែរ ដោយ​បង្ខំ​ឲ្យ​រដ្ឋា​ភិបាល​ចាត់​វិធានការ​មិន​ធម្មតា​ ដើម្បី​រៀប​ចំ​ស្បៀង​អាហារ​ទុក​សម្រាប់​កង្វះ​ខាត​នា​ពេល​ខាង​មុខ​។

ប្រទេស​មួយ​នេះ​បានប្រកាស​​កាត់​បន្ថយ​ ថ្ងៃ​ធ្វើ​ការ​មួយ​សប្ដាហ៍​៣ថ្ងៃ គឺ ១សប្ដាហ៍​បុគ្គលិក​តាមក្រុមហ៊ុន​ សហគ្រាស​ អាច​ធ្វើ​ការ​តែ​ ៤ថ្ងៃ ប៉ុណ្ណោះ ខណៈ​ដែល​បុគ្គលិក​ធ្វើ​ការ​នៅ​ក្នុង​ក្រុម​ហ៊ុន​ឯកជន​បច្ចុប្បន្ន​មាន​ចំនួន​ត្រឹម​តែ​ ១លាន​នាក់​ប៉ុណ្ណោះ​ ធៀប​ទៅ​នឹង​ពលរដ្ឋ​ស្រីលង្កា​សរុប​ចំនួន ២២លាន​នាក់។ ដូច្នេះរៀង​រាល់​ថ្ងៃ​ សុក្រ​ ពួក​គេ​អាច​យក​ពេល​វេលា​នេះ​ ដើម្បី​ដាំ​ដំណាំ​នៅ​តាម​ស្រែ​ចំការ​ និង ចិញ្ចឹម​សត្វ​ជំនួស​វិញ​។

ការ​ផ្លាស់​ប្ដូរ​ថ្ងៃ​សម្រាក​នេះ​​ ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ផ្ដល់​អាហារ​គ្រប់​គ្រាន់ ហើយអាច​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​ប្រេង​ឥន្ទនៈ​ និង ឧស្ម័នហ្គាសធម្មជាតិ​។

សូមជម្រាបថា ស្រីលង្កា​បាន​ជួប​ប្រទះ​នូវ​បញ្ហា​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ ដែលធ្វើ​ឲ្យ​ប្រជាជន​របស់​ខ្លួន​រង​ទុក្ខវេទនា ដោយ​សារ​តែ​ប្រទេស​នេះខ្វះខាត​នូវ​ស្បៀង​អាហារ ប្រេងឥន្ទនៈ និង ថ្នាំពេទ្យ ដែល​ចំនួន​ទុក​បម្រុង​ធ្លាក់​ចុះ​កាន់​តែ​ខ្លាំង​ឡើង​៕​

ប្រភព៖ Timesnownews

Share.