ព្រះសីហនុ៖ (ព័ត៌មានបឋម) ក្រុមជនបង្កជាជនជាតិវៀតណាមមួយក្រុម ធ្វើដំណើរមកពីក្រុងភ្នំពេញ បានតដៃជាមួយសមត្ថកិច្ច ពេលកម្លាំងចម្រុះចុះឆែកជាអាវុធ នៅចំណុចផ្លូវកាត់អាឡាំងដឺឡុង បណ្តាលឲ្យអធិការងម្នាក់រងរបួស។
ករណីផ្ទុះអាវុធនេះ កើតឡើងនៅវេលាម៉ោង 9 និង 20 នាទីយប់ថ្ងៃទី 15 ខែមិថុនាឆ្នាំ 2022 ស្ថិត ក្នុងភូមិ 6 សង្កាត់លេខ 4 ក្រុង/ខេត្តព្រះសីហនុ។

តាមសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះជាមន្ត្រីនគរបាលស្នងការខេត្តព្រះសីហនុ រងរបួសជើងធ្ងន់ ខណៈដែលកម្លាំងចុះបង្ក្រាបជនល្មើសប្រដាប់អាវុធ ក្រោយពីទទួលបានសេចក្តីរាយការណ៍ពីបងប្អូនប្រជាពលរដ្ឋ ហើយក្នុងប្រតិបត្តិការខាងលើ បណ្តាលឲ្យរងរបួសមន្ត្រីនគរបាលមួយរូប ចាប់ឃាត់ខ្លួនជនជាតិវៀតណាមមួយក្រុម។
ជនរងគ្រោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ហើយនៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២នេះ ថ្នាក់ដឹកនាំ មានអភិបាលខេត្ត ស្នងការខេត្ត ដឹកនាំកម្លាំងចុះសាកសួរសុខទុកជនរងគ្រោះដល់មន្ទីរពេទ្យ ៕

អត្ថបទ៖ ព្រះសីហនុ

