កណ្តាល ៖ ក្រុមអ្នកញៀនល្បែងសុីសង ជល់មាន់តាមអនឡាញ ចំនួន១៦នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចស្នងការខេត្តកណ្តាល ចុះទៅបង្ក្រាបឃាត់ខ្លួន ដល់ទីតាំង ដែលជ្រកក្រោមស្លាក អារហារដ្ឋាន។

ការចុហបង្រ្កាបនេះធ្វើឡើង កាលពីរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ ស្ថិតនៅតាមផ្លូវ១១១ ស្របមាត់ទន្លេក្រុងតាខ្មៅ ក្នុងអាហារដ្ឋាន «សុខុមប្រជុំមិត្ត» ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ទីតាំងខាងលើ ប្រជុំទៅដោយក្រុមអ្នកញៀនល្បែង ជល់មានតាមអនឡាញ ត្រូវបានកម្លាំងសមត្ថកិច្ចចុះទៅបង្ក្រាប ឃាត់ខ្លួនបាន១៦នាក់ ម៉ូតូជាច្រើនគ្រឿង និងសម្ភារៈពាក់ព័ន្ធមួយចំនួន។

ក្រោយពីឃាត់ខ្លួនបានអ្នកញៀនល្បែងទាំងនោះ រួមជាមួយសម្ភារៈពាក់ព័ន្ធ សមត្ថកិច្ចនាំទៅសាកសួរនៅការិយាល័យជំនាញ ស្នងការខេត្តដើម្បីអនុវត្តបន្តតាមនីតិវិធី៕
អត្ថបទ៖ តាតុង សែនជ័យ

