ភ្នំពេញ៖ រថយន្តដឹកដីបើកបរខ្វះការប្រុងប្រយ័ត្នរេចង្កូតបុកឡើងសួនពុះចែកទ្រូងផ្លូវនឹងបុកបង្គោលប៉ាន់ណូបាក់អស់មួយដើម។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង០៣ និង៤០នាទីល្ងាចថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយហាន់ណូយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព៍ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុមានរថយន្តបែនដឹកដីមួយគ្រឿងពណ៍បៃតងពាក់ស្លាកលេខ ព្រះសីហនុ 3A-3102 បើកបរដោយបុរសម្នាក់តាមបណ្តោយផ្លូវហាន់ណូយទិសដៅពីជើងមកត្បូង លុះមកដល់កន្លែងកើតហេតុក៍បានរេចង្កូតឡើងលើសួនពុះចែកទ្រូវផ្លូវ និងបានបុកបង្គោលប៉ាន់ណូបាក់អស់មួយដើម ចំណែករថយន្តខូចខាតផ្នែកខាងមុខយ៉ាងដំណំ សំណាងក្នុហេតុការណ៍នេះមិនមានអ្នករងរបួស។

ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុធ្វើការវាសវែងរួចបានទាក់ទងជំនាញចរាចរណ៍ផ្លូវគោក យករថយន្តទៅរក្សាទុកនៅ ការយាល័យ ចរាចរណ៍ក្រុងដើម្បីរង់ចាំភាគគីខាងរថយន្តចូលមកដោះស្រាយ៕


