ភ្នំពេញ៖ បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានដឹងថា ដំបូងឡើយគេឃើញបុរសម្នាក់ បើកកង់បីឥណ្ឌាមួយគ្រឿងពណ៌សពាក់ស្លាកលេខកណ្ដាល 1AI-0735 ធ្វើដំណើរតាមបណ្ដោយផ្លូវមុខសួនវត្តបទុម ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ ក៏បទឆ្វេងមិនប្រយ័ត្នត្រូវយុវជន 3 នាក់ជិះម៉ូតូវេស្ប៉ាមួយគ្រឿងពណ៌កាហ្វេ ពាក់ស្លាកលេខភ្នំពេញ 1HV-8498 ធ្វើដំណើរក្នុងទិសដៅបញ្ច្រាស់គ្នា វ៉ាក់អឺក៏គេចប៉ះជាមួយកងបីបន្តិចបន្តួច ឯម៉ូតូវេស្ប៉ាក៏ឃ្ទាត់ទៅប៉ះជាមួយនឹងម៉ូតូបីគ្រឿងផ្សេងទៀត ដែលចតចោលនៅខាងស្ដាំដៃ បណ្ដាលឲ្យរងការខូចខាត ឯអ្នកជិះពីក្រោយ 2 នាក់រងរបួសស្រាល។

សូមចុចអាន៖ កក្កដាសោភ័ណ្ឌ រងរបួសបែកក្បាលក្រោយភេទទីបីដូចគ្នាយកស្បែកជើងវាយក្បាលនៅហាងផឹកស៊ីមួយកន្លែង

ករណីនេះកើតឡើងនៅ វេលាម៉ោង 1:៤០នាទីយប់ថ្ងៃទី 16 ខែមិនា ឆ្នាំ 2022 តាមបណ្ដោយផ្លូវសួនច្បារវត្តបទុម ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ក្រោយពីកើតហេតុសមត្ថកិច្ចនគរបាលមូលដ្ឋាន ក៏បានចុះមកដល់ទីតាំងកន្លែងកើតហេតុ ធ្វើការសម្របសម្រួលឱ្យភាគីទាំងពីរ ដោយភាគីទាំងពីរសុខចិត្តយកម៉ូតូនិងកង់បីយកជួសជុលរៀងៗខ្លួន ដើម្បីបញ្ចប់រឿងកុំអោយឆ្ងាយ។

Share.