ភ្នំពេញ៖ នារី៤នាក់ រងរបួសធ្ងន់ បន្ទាប់ពីបើកម៉ូតូបុករថយន្តនៅផ្លូវបំបែកជាបួន មុខក្រសួងដែនដី នៅវេលាម៉ោង 9:40 នាទីយប់ថ្ងៃទី 16 ខែមិថុនា ឆ្នាំ 2022 ក្នុងសង្កាត់ស្វាយប៉ាកខណ្ឌឫស្សី កែវរាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុបានដឹងថា ដំបូងឡើយគេឃើញបុរសម្នាក់បើករថយន្ត lexus rx330 គ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ 2BP-3317 ធ្វើដំណើរតាមបណ្ដោយផ្លូវ 1003 ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចមុខក្រសួងដែនដី កែងជាមួយនឹងផ្លូវហ្គ្រែនភ្នំពេញ ក៏មាននារី៤ នាក់ជិះម៉ូតូមួយគ្រឿងម៉ាក suzuki nex ពណ៌សពាក់ស្លាកលេខភ្នំពេញ 1IS-8021 ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត មកបុកពេញទំហឹងបណ្ដាលឱ្យ រថយន្តរងការខូចខាតបែកស្តុបខាងមុខអស់មួយចំហៀង ផ្នែកខាងស្ដាំ ឯម៉ូតូដួលលើផ្លូវរងកាខូចខាត ចំណែកឯអ្នកបើកបរម៉ូតូរួមជាមួយអ្នកពីក្រោយ 3នាក់ ដែលសុទ្ធតែជានារី ពីរនាក់របួសធ្ងន់បាក់ជើងម្ខាង ឯ 2នាក់ទៀតសន្លប់ស្ដូកស្ដឹង ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។

ក្រោយពីកើតហេតុសមត្ថកិច្ច នគរបាលចរាចរណ៍ផ្លូវគោកក្រុងភ្នំពេញ បានចុះមកដល់ទីតាំងកន្លែងកើតហេតុ ធ្វើការវាស់វែង រួចស្ទូចរថយន្តនិងម៉ូតូ យកទៅរក្សាទុកដើម្បីរង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយនៅពេលក្រោយ៕
អត្ថបទ៖ លី សុភាស់

