កណ្តាល ៖ យុវជនម្នាក់ស្លាប់ភ្លាមៗនៅកន្លែង បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរ រវាងរថយន្តម៉ាស្តាបើកបុកជាមួយម៉ូតូM slah កាលពីយប់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ នៅតាមផ្លូវជាតិលេខ២ ស្ថិតនៅក្នុងភូមិព្រះពុទ្ធ ឃុំព្រះពុទ្ធ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។

តាមសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះសុង សុខលី ភេទប្រុស អាយុ២០ឆ្នាំ រស់នៅឃុំចំប៉ា ស្រុកព្រៃកប្បាស់ ខេត្តតាកែវ។ មុនកើតហេតុ រថយន្តម៉ាកម៉ាស្តា ពណ៌ស ពាក់ស្លាកលេខរដ្ឋ10-2-6871 មានគ្នា៥នាក់ បើកបរតាមបណ្តោយផ្លូវជាតិលេខ២ ពីត្បូងទៅជើងក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ ជ្រុលទៅបុកជាមួយម៉ូតូធុនធំមួយគ្រឿង ម៉ាកM slah ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1HX-7494 ជិះដោយយុវជនម្នាក់ ច្រាសទិសគ្នា បណ្តាលឲ្យបោកក្បាលនឹងថ្នល់ស្លាប់ភ្លាមៗ ។

ក្រោយកើតហេតុ សពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី រីឯរថយន្តនិងម៉ូតូ សមត្ថកិច្ចវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាន កសាងសំណុំរឿងតាមនីតិវិធី

អត្ថបទ៖ តាតុង សែនជ័យ

Share.