ភ្នំពេញ ៖ រថយន្តសេរីទំនើបៗ អត់ពន្ធ ជ្រកក្រោមស្លាកលេខផ្សេងៗ ត្រូវបានសមត្ថកិច្ចគយ ចាប់បានចំនួន២៤គ្រឿង ក្នុងរយៈពេល៥ថ្ងៃ គិតចាប់ពីថ្ងៃទី១៣-១៧ ខែមិថុនា ឆ្នាំ២០២២ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា រថយន្តចំនួន២៤គ្រឿងនេះរួមមានដូចខាងក្រោម៖ 1. រថយន្តម៉ាក Lexus RX 450h ចង្កូតឆ្វេង ពណ៌ស ឆ្នាំម៉ូដែល2012។ 2. រថយន្តម៉ាក Lexus NX200t ចង្កូតឆ្វេង ពណ៌ខ្មៅ ឆ្នាំម៉ូដែល2016 ។ 3. រថយន្តម៉ាក Lexus LX570 ចង្កូតឆ្វេង ពណ៌ស ឆ្នាំម៉ូដែល2018 ។ 4. រថយន្តម៉ាក LEXUS RX400h ពណ៌ស ចង្កូតឆ្វេង ផលិត ឆ្នាំ2006 ពាក់ស្លាកលេខ ភ្នំពេញ 2AR-9416។5. រថយន្តម៉ាក LEXUS RX400h ពណ៌ស ចង្កូតឆ្វេង ផលិតឆ្នាំ2007 ពាក់ស្លាកលេខ ភ្នំពេញ2BD-4970។ 6. រថយន្តម៉ាក LEXUS GS300 ពណ៌ស ចង្កូតឆ្វេង ឆ្នាំម៉ូដែល 2006 និងទំហំស៊ីឡាំង 3000 CC ។

7. រថយន្តម៉ាក LEXUS RX330 ចង្កូតឆ្វេង ឆ្នាំ 2006 ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2AI-0247 ។ 8. រថយន្តម៉ាក LEXUS RX400H ចង្កូតឆ្វេង ឆ្នាំ2006 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AC-2877 ។ 9. រថយន្តម៉ាក Lexus RX350 ចង្កូតឆ្វេង ពណ៌ស ឆ្នាំម៉ូដែល2010 ។ 10. រថយន្តម៉ាក Lexus RX350 ចង្កូតឆ្វេង ពណ៌ស ឆ្នាំម៉ូដែល2010 ។ 11. រថយន្តម៉ាក LEXUS ចង្កូតឆ្វេង ពណ៌ស ស្លាកលេខនគរបាល2-4129 ឆ្នាំផលិត2004 ទំហំស៊ីឡាំង 3300CC ។

12. រថយន្ម៉ាក LEXUS RX400h ពណ៌ស ចង្កូតឆ្វេង ឆ្នាំម៉ូដែល 2006 និងទំហំស៊ីឡាំង 3300 CC ។ 13. រថយន្តម៉ាក LEXUS RX400h ពណ៌ស ចង្កូតឆ្វេង ឆ្នាំម៉ូដែល 2007 និងទំហំស៊ីឡាំង 3300 CC២១។14. រថយន្តម៉ាក LEXUS RX330 ពណ៌ស ចង្កូតឆ្វេង ឆ្នាំម៉ូដែល 2004 និងទំហំស៊ីឡាំង 3300 CC។

15. រថយន្តម៉ាក TOYOTA CAMRY ចង្កូតឆ្វេង ឆ្នាំម៉ូដែល2007 ពណ៌ស ស្លាកលេខ ភ្នំពេញ 2AI-4790 ។ 16. រថយន្ត ម៉ាក TOYOTA CAMRY ចង្កូតឆ្វេង ឆ្នាំម៉ូដែល2006 ពណ៌ស ស្លាកលេខ ភ្នំពេញ 2V-3765 ។17. រថយន្តម៉ាក TOYOTA CAMRY ចង្កូតឆ្វេង ឆ្នាំម៉ូដែល2007 ពណ៌ស ស្លាកលេខ ភ្នំពេញ 2AM-2126 ។18. រថយន្តម៉ាក TOYOTA PRIUS ចង្កូតឆ្វេង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BF-6614 ឆ្នាំផលិត 2010 ទំហំ ស៊ីឡាំង 1900CC ។ 19. រថយន្តម៉ាក TOYOTA PRIUS ចង្កូតឆ្វេង ឆ្នាំ2010 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AY-1793 ។ 20. រថយន្តម៉ាក Toyota Prius ចង្កូតឆ្វេង ពណ៌ស ឆ្នាំម៉ូដែល2012 ។ 21. រថយន្តម៉ាក Toyota Prius ចង្កូតឆ្វេង ពណ៌ស ឆ្នាំម៉ូដែល2014 ។ 22. រថយន្តម៉ាក Toyota Prius ចង្កូតឆ្វេង ពណ៌ស ឆ្នាំម៉ូដែល2010 ។ 23. រថយន្តម៉ាក Toyota Prius ចង្កូតឆ្វេង ពណ៌ស ឆ្នាំម៉ូដែល2011 ។ 24. រថយន្តម៉ាក Toyota SIENNA ប្រភេទរថយន្តទេសចរណ៍ ចង្កូតឆ្វេង ពណ៌ស ឆ្នាំ2004 ។

សមត្ថកិច្ចបន្តទៀតថា អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ បានជូនដំណឹងដល់ម្ចាស់រថយន្តគ្មានពន្ធ មានស្រាប់ក្នុងប្រទេសទាំងអស់ ត្រូវរួសរាន់មកបំពេញកាតព្វកិច្ចពន្ធ និងអាករ ឬតម្កល់ប្រាក់កក់ ចំពោះរថយន្តចង្កូតស្តាំ ខណៈថ្ងៃឱសានវាទនៅតែជាង១០ថ្ងៃប៉ុណ្ណោះ ពោលគឺយុទ្ធនាការប្រមូលពន្ធនេះ នឹងបញ្ចប់នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ។

សូមរំលឹកដល់ម្ចាស់រថយន្តគ្មានពន្ធ មានស្រាប់ក្នុងប្រទេសទាំងអស់ ត្រូវរួសរាន់មកបំពេញកាតព្វកិច្ចពន្ធ និងអាករ ឬតម្កល់ប្រាក់កក់ (ចំពោះរថយន្តចង្កូតស្តាំ) ឱ្យបានទាន់ថ្ងៃឱសានវាទនេះ។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ តទៅ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នឹងអនុវត្តវិធានការបង្រ្កាបយ៉ាងម៉ឺងម៉ាត់ ។ ចំពោះរថយន្តចង្កូតឆ្វេងដែលបង្រ្កាបបាន និងតម្រូវឱ្យបង់ពន្ធ និងអាករ រួមទាំងប្រាក់ពិន័យតាមបទប្បញ្ញត្តិជាធរមាន។ ចំណែករថយន្តចង្កូតស្តាំ ដែលជាប្រភេទទំនិញហាមឃាត់ការនាំចូល ក្នុងករណីបង្ក្រាបបាននឹងត្រូវកម្ទេចចោល ឬដោះបំបែកជាគ្រឿងបន្លាស់តាមនិតិវិធីជាធរមាន ៕

អត្ថបទ៖ តាតុង សែនជ័យ

Share.