អគារជាច្រើននៅទីក្រុង តៃប៉ិ បានរំញ័រមួយសន្ទុះ នាថ្ងៃច័ន្ទនេះ ខណៈដែលការរញ្ជួយដីកម្រិត ៦រ៉ិចទ័រ បានវាយប្រហារឆ្នេរសមុទ្រភាគខាងកើតរបស់តៃវ៉ាន់ ប៉ុន្ដែភ្លាមៗមិនទាន់មានរបាយការណ៍អំពីការខូចខាតអ្វីនោះទេ។

ទីភ្នាក់ងារឧតុនិយមកោះតៃវ៉ាន់បាននិយាយថា ការរញ្ជួយដីនេះមានជម្រៅ ៦.៨គីឡូម៉ែត្រ និង មានចំណុចកណ្ដាលនៅក្នុងស្រុក Hualien ដែលជាផ្នែកដែលមានប្រជាជនរស់នៅតិចបំផុតនៃកោះនេះ។ ថ្វីបើមានគ្រោះរញ្ជួយដីនៅទីនោះពិតមែន ប៉ុន្ដែមិនទាន់មានរបាយការណ៍ពីអ្នករងរបួស ឬ ការខូចខាតអ្វីនៅឡើយទេ។

កោះតៃវ៉ាន់ស្ថិតនៅជិតចំណុចប្រសព្វនៃផ្លាកតិចតូនិក ២ផ្សេងគ្នា ហើយងាយនឹងកើតមានគ្រោះរញ្ជួយដី។
គ្រោះរញ្ជួយដីនេះធ្លាប់បានផ្ដាច់ជីវិតមនុស្សជាង ១០០នាក់ នៅភាគខាងត្បូងកោះតៃវ៉ាន់ កាលពីឆ្នាំ ២០១៦ ខណៈការរញ្ជួយដីកម្រិត ៧.៣រ៉ិចទ័រ ក្នុងឆ្នាំ ១៩៩៩ បានសម្លាប់មនុស្សជាង ២,០០០នាក់៕

