ភ្នំពេញ៖ បុរសម្នាក់ឈប់មូតូរងចាំស្តុបស្រាប់តែមានរថយន្តដឹកដីបើកមកបុកពីក្រោយពេញទំហឹងបណ្តាលឲ្យអ្នកបើកមូតូស្លាប់នៅនិងកន្លែងយ៉ាងអាណោចអាធ័ម។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១១ និង២០នាទីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវហាណូយកែងផ្លូវមណ្ឌលឱកាសខ្ញុំ ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រពភព័ត៌មានពីពលរដ្ឋដែលឃើញហេតុការណ៍នេះបានឲ្យដឹងថា នៅមុនពេលកើតហេតុបានឃើញមូតូ Honda Dream C125 មួយគ្រឿងឆ្នាំ២០២២ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1ID-8927 បើកដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ តាមបណ្ដោយផ្លូវហាន់ណូយក្នុងទិសដៅពីជើងទៅត្បូវបានឈប់ចាំភ្លើងស្តុបផ្លូវបំបែក បណ្ឌលឱកាសខ្ញុំ ស្របពេលនុះក៍មានរយន្តដឹកដីមួយគ្រឿងពណ៍បៃតងពាក់ស្លាកខេមរៈភូមិន (មិនចាំលេខ) បើកបរដោយបុរសម្នាក់តាមបណ្តោយផ្លូវហាន់ណូយស្រាបទិសគ្នាពីក្រោយក្នុងល្បឿនលឿនល្មម បានជ្រុលទៅបុកមូតូចំពីក្រោយពេញទំហឹងបណ្តាលឲ្យអ្នកបើកមូតូខ្ទាតចូលក្រោមកង់រថយន្តកិនស្លាប់នៅនិងកន្លែង រួចរថយន្តបានបត់ស្តាំតាមផ្លូវមណ្ឌលឱកាសខ្ញុំ រត់បាត់ស្រមោល។
សពបុរសខាងលើមិនបានស្គាល់អត្តសញ្ញាណនោះទេ ត្រូវបានសមត្ថកិច្ចដឹកយកទៅតម្កល់នៅវត្តទឹកថ្លាដើម្បីស្វែងរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។

ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានបានមកដល់ត្រួតពិនិត្យ រួចបានទាក់ទងទៅជំនាញចរាចរណ៍ផ្លូវគោកចុះមកវាស់វែងដើម្បីយកម៉ូតូទៅរក្សាទុក និងតាមចាប់រថយន្តបង្កយកមកដោះស្រាយទៅតាមនិតិវិធីច្បាប់៕
អត្ថងបទ៖ សេង សាវី

