សមាជិកសភាអ៉ីស្រាអែល និង បោះឆ្នោតនៅសប្ដាហ៍ក្រោយដើម្បីរំលាយសភា ដោយបើកផ្លូវសម្រាប់ការបោះឆ្នោតសកលលើកទី៥ របស់ប្រទេសនេះក្នុងរយៈពេលជាង ៣ឆ្នាំ បន្ទាប់ពីនាយករដ្ឋមន្រ្តី Naftali Bennett មិនអាចគ្រប់គ្រងសម្ពាធលើរដ្ឋាភិបាលចម្រុះដែលកំពុងកាន់អំណាចដ៏ផុយស្រួយរបស់លោក។

លោក Bennett នឹងចាកចេញទៅ ហើយជំនួសតំណែងដោយរដ្ឋមន្រ្តីការបរទេស Yair Lapid ដែលលោកត្រូវកាន់តំណែងជានាយករដ្ឋមន្រ្តីបណ្ណោះអាសន្ន រហូតដល់មានការបោះឆ្នោតសកលជាថ្មី និង ជាលើកទី៥ ត្រូវបានធ្វើឡើង។

កាលពីខែ មិថុនា ឆ្នាំ ២០២១ កន្លងទៅ លោក Bennett និង លោក Lapid បានបង្កើតរដ្ឋាភិបាលចម្រុះមួយ ក្រោយជាប់គាំងនយោបាយជាង ២ឆ្នាំ ដើម្បីបិទបញ្ចប់ការដឹកនាំរបស់អតីតនាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក Bejamin Netanyahu៕

