ភ្នំពេញ ៖ ផ្ទះឈើប្រក់ស័ង្កសីចំនួន៣ខ្នង សង់នៅលើបឹងកំប្លោក ត្រូវបានអគ្គិភ័យឆាបឆេះអស់ បង្កឲ្យភ្ញាក់ផ្អើល រថយន្តពន្លត់អគ្គិភ័យចេញទៅអន្តរាគមន៍ កាលពីវេលាម៉ោង១០និង៤០នាទីព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ នៅក្នុងភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ។

តាមអាជ្ញាធរបានឲ្យដឹងថា លំនៅដ្ឋានរបស់ពលរដ្ឋចំនួន៣ខ្នង សាងសង់ពីឈើ កូនឈើ ប្រក់ស័ង្កសី នៅលើទឹកបឹងកំប្លោក នៅចំណុចខាងលើត្រូវបានភ្លើងឆឆាបឆេះ ដោយសារធ្លាក់កម្ទេចភ្លើងដាំបាយលើក្តាក្រាល ទើបរាលតែម្តង ។

បើតាមអាជ្ញាធរមូលដ្ឋាន ក្នុងសភាពជាក់ស្តែង ផ្ទះបងប្អូនដែលសង់នោះ ពុក ចាស់ទ្រុឌទ្រោម ទៅហើយ ដើរឆ្លងកាត់ក៏ខ្លាចផុងនិងប្រឈមគ្រោះថ្នាក់ផ្សេងៗផ្សងៗផងដែរ ។ដើមហេតុនៃអគ្គិភ័យនេះគឺបណ្តាលមកពីការធ្វសប្រហែសពេលដាំបាយ។

ហេតុការណ៍កើតឡើងភ្លាមៗ កម្លាំងសមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យបានចេញទៅជួយអន្តរាគមន៍ បាញ់ពន្លត់ភ្លើងឲ្យរលត់ទៅវិញ និងបណ្តាលឲ្យខូចខាតផ្ទះអស់៣ខ្នង ៕

អត្ថបទ៖តាតុង សែនជ័យ

Share.