ភ្នំពេញ៖ជនសង្ស័យ២នាក់ដែលជាមុខសញ្ញាឆក់យ៉ាងសកម្មនៅចំណុចស្ពានអាកាសស្ទឹងមានជ័យ ត្រូវកម្លាំងជំនាញនាយកដ្ឋានចុះល្បាតតាមដងផ្លូវ២៧១ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានី ភ្នំពេញ ឃាត់ខ្លួនបាននៅព្រឹកថ្ងៃទី២១ខែមិថុនាឆ្នាំ២០២២នេះ ។

យោងតាមរបាយការណ៍សមត្ថកិច្ចដែលក្រុមការងារអ្នកសារព័ត៌មានទទួលបាន បានឲ្យដឹងថា ខណៈដែលកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានដឹកនាំកម្លាំងជំនាញនាយកដ្ឋានចុះល្បាតតាមក៏ប្រទះឃើញ ជនសង្ស័យ   ជិះម៉ូតូជាច្រើនគ្រឿង បានធ្វើសកម្មភាពឆក់កាបូបស្ពាយពីនារីរងគ្រោះកំពុងជិះម៉ូតូម៉ាកហុងដាzoomer ម្នាក់ឯង  បានសម្រេច កាលវេលាម៉ោង៩និង២០ថ្ងៃទី១៦ខែមិថុនាឆ្នាំ២០២២។ ពេលនោះកម្លាំងជំ នាញ បានប្រដេញរហូតដល់ចំណុចផ្លូវ២៧១កែងផ្លូវ១៥៦ សង្កាត់ ទឹកល្អក់២ ខណ្ឌទួលគោក រាជធានី ភ្នំពេញ  ទើបឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់។

សមត្ថកិច្ចបានអោយដឹងថាជនសង្ស័យដែលឃាត់ខ្លួនបានទី១.ឈ្មោះ គីម  ឡុងភេទប្រុស  អាយុ១៧ឆ្នាំ  ជនជាតិខ្មែរ  មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៣៩BT  ផ្លូវ លេខ៧៧  សង្កាត់បឹងទំពុនទី១ ខណ្ឌ មានជ័យ  រាជធានី ភ្នំពេញ  ២.ឈ្មោះ  ប៉ែត  ដារ៉ា ភេទប្រុស  អាយុ១៧ឆ្នាំ  ជនជាតិខ្មែរ  មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវមិនចាំលេខ  សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សម្ភារៈដែលសមត្ថកិច្ចដកហូតរួមមាន:

-ម៉ូតូម៉ាកហុងដាស្តុបពី ពណ៌ស ពាក់ស្លាក លេខ  ភ្នំពេញ  1IS-5229

-ម៉ូតូម៉ាកហុងដាឌ្រីម C125  ពណ៌ខ្មៅ  ពាក់ស្លាកលេខ  ភ្នំពេញ  1HT-8433

-កាបូបស្ពាយពណ៌ផ្ទៃមេឃចំនួន០១(របស់ជនរងគ្រោះ)

ក្រោយការចាប់ខ្លួននោះ កម្លាំងជំនាញការិយាល័យបានសាកសួរជនសង្ស័យនិងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕

Share.