កណ្ដាល  ៖ ផ្ទះមួយខ្នងត្រូវបានកូនប្រុសញៀនថ្នាំដុតឆេះខ្ទេច បន្ទាប់ពីខឹងសុំលុយ ម្តាយមិនបាន កាលពីវេលាម៉ោង៦និង៥៥នាទីព្រលប់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ ស្ថិតក្នុងភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល។

ម្ចាស់ផ្ទះងគ្រោះ ឈ្មោះ ចាប ចាន់ណារី ភេទ ស្រីអាយុ ៥១ ឆ្នាំ មុខរបរមន្រ្តីសាលាខេត្ត កណ្តាល រស់នៅផ្ទះកើតហេតុ ។ ចំណែកកូនប្រុសញៀនថ្នាំ ឈ្មោះ ស៊ិន ប្រសិទ្ធ អាយុ ២៧ឆ្នាំ ជាមនុស្សញៀនថ្នាំ ត្រូវបានចាប់ខ្លួន ។

ផ្ទះទទួលរងភ្លើងឆេះ សង់ពីឈើលើ ថ្មាក្រោម ប្រក់ស័ង្កសី ទំហំ៥ម៉ែត្រគុណ៧ម៉ែត្រ ខូចខាត ទាំងស្រុង អស់ លុយ ៤០០.០០០  រៀល ,ប្រាក់ដុល្លា ៤០០ ដុល្លារ  និងសម្ភារៈ ប្រើប្រាស់ក្នុងផ្ទះត្រូវឆេះអស់ទាំងស្រុង ។

ក្នុងប្រតិបត្តិការខាងលើ សមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿងចេញទៅអន្តរាគមន៍ បាញ់ទឹកពន្លត់ភ្លើង ការពារភ្លើងឆេះរាលទៅផ្ទះផ្សេង ។ ចំណែកកូនប្រុសដែលជនញៀនថ្នាំត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗផងដែរ ៕

អត្ថបទ៖តាតុង សែនជ័យ

Share.