ភ្នំពេញ៖កម្លាំងសមត្ថកិច្ចខណ្ឌដង្កោឃាត់ខ្លួនជនសង្ស័យ២នាក់ក្រោយធ្វើសកម្មភាពគាស់ជញ្ជាំងផ្ទះចូលលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង០៧និង៣០នាទី ត្រង់ចំណុចផ្ទះគ្មានលេខ ស្ថិតនៅភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះឈ្មោះ ប៊ុត សុខគ្រី ភេទប្រុស អាយុ៦២ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ ទីលំនៅភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ឃាត់ខ្លួនជនសង្ស័យ០២នាក់ ទី០ឈ្មោះ សុខ ចិន ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត ប្រាកដ ស្នាក់នៅផ្ទះជួល ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ទី០២ឈ្មោះ សុខ ហេង ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិ១ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន៖១/ម៉ូតូម៉ាកហុងដាវ៉េវ ពាក់ផ្លាកលេខ កណ្តាល 1យ-6853 (ម៉ូតូចាស់) សណ្តោងកន្ទុយរ៉ឺម៉ក ២/ដែកទីបជ្រុងប្រវែង២៤សង់ទីម៉ែត្រចំនួន០២ ។
សមត្ថកិច្ចបានអោយដឹងថា កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១៩និង០០នាទី ជន រងគ្រោះឈ្មោះ ប៊ុត សុខគ្រី ភេទប្រុស អាយុ៦២ឆ្នាំ បានចេញពីផ្ទះស្ថិតនៅភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ទៅសម្រាកនៅផ្ទះកូនបង្កើតស្ថិតនៅភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ហើយផ្ទះរបស់ជនរងគ្រោះបានបិទទ្វារចាក់សោរទ្វារចោលពុំមានមនុស្ស ស្នាក់នៅទេ។ លុះដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង០៧និង៣០នាទី ក៏មានជនសង្ស័យ ចំនួន០២នាក់រួមមាន៖ ទី០១ឈ្មោះ សុខ ចិន ភេទប្រុស អាយុ៣៩ឆ្នាំ ទី០២ឈ្មោះ សុខ ហេង ភេទប្រុស អាយុ៣៧ឆ្នាំ ជិះម៉ូតូម៉ាកហុងដាវ៉េវ ពាក់ផ្លាកលេខកណ្តាល1យ-6853 (ម៉ូតូចាស់) សណ្តោង កន្ទុយរ៉ឺម៉ក មកធ្វើសកម្មភាពគាស់ជញ្ជាំងស័ង្កសីផ្ទះរបស់ជនរងគ្រោះ ដើម្បីលួចទ្រព្យសម្បត្តិ។ ពេលដែលជនសង្ស័យកំពុងតែធ្វើសកម្មភាព ក៏មានអ្នកជិតខាង បានឃើញនិងបានទូរស័ព្ទរាយការណ៍ ប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលជើងឯក ជួយអន្តរាគមន៍ភ្លាមៗឃាត់ខ្លួនបានជនសង្ស័យទាំងពីរ នាក់ខាងលើ រួមនិងវត្ថុតាង យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ។

ក្រោយពីធ្វើការសាកសួរជនសង្ស័យបានឆ្លើយសារភាពថា ពួកគេ (ជនសង្ស័យ) ពិតជាបានធ្វើ សកម្មភាពគាស់ជញ្ជាំងស័ង្កសីផ្ទះរបស់ជនរងគ្រោះ ដើម្បីចូលលួចទ្រព្យសម្បត្តិប្រាកដមែន។ ក្រោយមកជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងចំឈ្មោះជនសង្ស័យ ដើម្បីឱ្យសមត្ថកិច្ចចាត់ការ ទៅតាមផ្លូវច្បាប់៕
អត្ថបទ៖សាវី
