កំពង់ឆ្នាំង ៖ ជនសង្ស័យចំនួន៧នាក់ ស្រី៣នាក់ ខណៈដែលកំពុងធ្វើសកម្មភាពទិញ លក់ ជក់គ្រឿងញៀន ត្រូវបានកម្លាំងសមត្ថកិច្ចចុះទៅបង្ក្រាបនិង ឃាត់ខ្លួនបាន ដកហូត បានទាំងថ្នាំញៀន សម្ភារៈពាក់ព័ន្ធមួយចំនួនទៀត កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ នៅក្នុងភូមិសន្ទូច ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

ជនសង្ស័យទាំង៧នាក់ចាប់ខ្លួនបាន ទី១ ឈ្មោះ ស៊ិន សម្បតិ្ត ភេទប្រុស អាយុ២៨ឆ្នាំ , ទី២ ឈ្មោះ ស៊ុន សុរ័ត្ន ភេទប្រុស អាយុ៣២ឆ្នាំ, ទី៣ ឈ្មោះ ចន សារិទ្ធ ភេទប្រុស អាយុ២០ឆ្នាំ , ទី៤ ឈ្មោះ ចុន ថន ភេទប្រុស អាយុ២១ឆ្នាំ, ទី៥ ឈ្មោះ ពេត សុផាណា ភេទស្រីអាយុ២២ឆ្នាំ។ ទី៦ ឈ្មោះ ស៊ុនសុខ ចាន់វិសាល ភេទស្រី អាយុ២៤ឆ្នាំ , ទី៧ ឈ្មោះ សែល រតនា ភេទស្រី អាយុ២៥ឆ្នាំ ។ ជនសង្ស័យទាំង៧នាក់រស់នៅក្នុងភូមិសន្ទូច ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

ក្នុងប្រតិបត្តិការខាងលើសមត្ថកិច្ចដកហូតវត្ថុតាងបាន ថ្នាំញៀន៣កញ្ចប់ ,ទូរសព្ទដៃ ២គ្រឿង, ជញ្ជីងថ្លឹងថ្នាំញៀន ១ , កាំភ្លើងកែច្នៃ១ដើម , ដាវសាំម៉ូរ៉ៃ៤ដើម និងសម្ភារៈ វិចខ្ចប់មួយចំនួនទៀតផង ។

ជនសង្ស័យទាំង៧នាក់រួមនិងវត្ថុតាងត្រូវបានសមត្ថកិច្ចននាំខ្លួនទៅសាកសួរនិងកសាងសំណុំរឿងតាមនីតិវិធីនៅការិយាល័យជំនាញស្នងការរដ្ឋាននគរបាលខេត្តកំពង់ឆ្នាំ ៕

អត្ថបទ៖តាតុង សែនជ័យ

Share.