ភ្នំពេញ៖កម្លាំងផ្នែកអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ សហការជាមួយ កម្លាំងនគរបាលប៉ុស្តិ៍ ស្ទឹងមានជ័យទី២ ឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់ កាលវេលាម៉ោង ១០ព្រឹក ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចផ្ទះជួល ផ្លូវលំ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
យោងតាមរបាយការណ៍សមត្ថកិច្ចបានអោយដឹងថា កម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ សហការជាមួយ កម្លាំងនគរបាលប៉ុស្តិ៍ ស្ទឹងមានជ័យទី២ ធ្វើការល្បាត ពួនស្ទាក់ក្នុងមូលដ្ឋានសង្កាត់ ស្ទឹងមានជ័យ ទី២ ពេលមកដល់ ចំណុច ផ្លូវលំ ភូមិ ដំណាក់ធំ សង្កាត់ ស្ទឹងមានជ័យទី២ ខណ្ឌ មានជ័យ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១០និង៣០នាទីយប់បានប្រទះឃេីញជនសង្ស័យ២នាក់កំពុងដើរតាមផ្លូវ។ ដោយមានការសង្ស័យ សមត្ថកិច្ចបានហៅ ធ្វេីការត្រួតពិនិត្យរកឃេីញក្រាមពណ៌សថ្លាចំនួន ០២កញ្ចប់ ថង់តូច នៅក្នុងដៃខាងឆ្វេងរបស់ជនសង្ស័យឈ្មោះ នុន សុខន ក៏ឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់យកមកសាកសួរនៅស្នាក់ការប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី២តែម្ដង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ថ្នាំញៀនខ្លួនបានទិញពីជនសង្ស័យឈ្មោះ សុខ ខន ហៅ ម៉ែស្រីពុយ លុះមកដល់វេលាម៉ោង ១០ព្រឹក ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ កម្លាំងសមត្ថកិច្ចបានបន្តឃាត់ខ្លួនជនសង្ស័យឈ្មោះ សុខ ខន យកមកសាកសួរ និងបានចាប់យក ក្រាមពណ៌សថ្លាចំនួន ១៤កញ្ចប់(ថង់ធំ០៨ ,ថង់តូច០៦) ។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនរួមមាន៖ ១-ឈ្មោះ នុន សុខន ភេទប្រុស អាយុ ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ផ្ទះជួល ផ្លូវលំ ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ។២.ជនសង្ស័យឈ្មោះ សុខ ដារ៉ា ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ផ្ទះលេខ៤៨៤ ផ្លូវបេតុង ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។៣.ជនសង្ស័យឈ្មោះ សុខ ខន ហៅ ម៉ែស្រីពុយ ភេទស្រី អាយុ ៥០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ផ្ទះជួល ផ្លូវលំ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។ វត្ថុតាងដកហូតរួមមាន : ក្រាមពណ៌សថ្លា ចំនួន ១៦កញ្ចប់(ថង់ធំ០៨,ថង់តូច០៨)។
បច្ចុប្បន្នជនសង្ស័យទាំង០៣នាក់រួមវត្ថុតាឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី ៕
អត្ថបទ៖សេង សាវី
