ត្បូងឃ្មុំ ៖ ខណ្ឌរដ្ឋបាលជលផលខេត្តត្បូងឃ្មុំសហការជាមួយសមត្ថកិច្ចអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ សមត្ថកិច្ចរដ្ឋបាលជលផល កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកអូររាំងឪ គណៈកម្មការសហគមន៍នេសាទ បឹងក្រពិត បានចុះប្រតិបត្តិការ ត្រួតពិនិត្យ ទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផល ក្នុងភូមិសាស្ត្របឹងក្រពិត ឃុំមៀន និងឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ រឹបអូសឧបករណ៍នេសាទ ស្បៃមុង របាំងស្បៃ បង្គោលចម្រឹង ។

ក្នុងប្រតិបត្តិការខាងលើ ក្រុមការងារបានរុះរើ និងបំផ្លាញចោលនៅនឹងកន្លែងនូវឧបករណ៍នេសាទខុសច្បាប់ លូស្បៃមុងចំនួន ៣៥មាត់ របាំងស្បៃមុងប្រវែង ៨៧៥ម៉ែត្រ បង្គោលចម្រឹងចំនួន ៥៩៥ដើម និងបានលែងកូនត្រីចូលទៅក្នុងទឹកវិញ ។

សមត្ថកិច្ច បានឲ្យដឹងថា ការចុះបង្ក្រាបបទល្មេីសនេសាទបានធ្វេីជាបន្តបន្ទាប់ ។ ជាមួយនោះដែរ ក៏មានកម្លាំង សហគមន៍នេសាទបឹងក្រពិត នៅប្រចាំការដេីម្បីឃ្លាំមេីលនិងទប់ស្កាត់បញ្ហានេះ ការនេសាទត្រីដោយខុសច្បាប់ ៕


អត្ថបទ៖តាតុង សែនជ័យ
