ប៉ៃលិន៖ ស្ត្រីជនជាតិថៃម្នាក់រងរបួសធ្ងន់ ហើយបានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ ក្រោយពីផ្ទះជម្លោះជាមួយបុរសម្នាក់ជាជនជាតិថៃដួចគ្នា រហូតដល់ទាញបានកាំបិតចាក់ទៅលើជនរងគ្រោះ សមត្ថកិច្ចចាប់ឃាត់ខ្លួនបានជនសង្ស័យ កាលពីយប់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចមុខសណ្ឋាគារ ម្កុដពេជ្រ ស្ថិតនៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

ជនរងគ្រោះឈ្មោះ ឈីង មើយ ភេទស្រី អាយុ៣០ឆ្នាំ ជាជនជាតិថៃ រស់នៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ ចំណែកជនសង្ស័យឈ្មោះ កា ប៉ាន់យ៉ា ថាមម៉ាសេង ភេទប្រុស អាយុ៣០ឆ្នាំ ជាជនជាតិថៃ រស់នៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

តាមសមត្ថកិច្ចបានឲ្យដឹងថា ដើមហេតុដំបូង ស្ត្រីរងគ្រោះដៀលជេរដល់ឪពុករបស់ជនសង្ស័យ ឈានដល់ផ្ទុះជម្លោះ ឈ្លោះប្រកែកគ្នា រហូតដល់ជនសង្ស័យទាញបានកាំបិតចុងស្រួច ចាក់លើជនរងគ្រោះ បណ្តាលឲ្យរងរបួសធ្ងន់ ដឹកបញ្ជូនទៅមន្ទីរពេទ្យបង្អែកហើយបានស្លាប់ សមត្ថកិច្ចចុះទៅអត្តរាគមន៍ឃាត់ខ្លួនជនសង្ស័យបានភ្លាមៗ ។

ជនសង្ស័យត្រូវបានឃាត់ខ្លួនបញ្ចូនទៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕

អត្ថបទ៖ តាតុង សែនជ័យ

Share.