ក្លិបបាល់ទាត់សៀមរាប ប្រកាសនាំចូលកីឡាករចំណូលថ្មី គឺខ្សែបម្រើកណ្តាល FERREIRA CABRAL VICTOR LUIS សញ្ជាតិប្រេស៊ីល ដើម្បីចូលរួមប្រកួតប្រជែងក្នុងពានរង្វាន់លីគលំដាប់ទី២ ឆ្នាំ២០២២។
គួរបញ្ជាក់ឲ្យដឹងផងដែរថាកីឡារករ FERREIRA CABRAL VICTOR LUIS ធ្លាប់ប្រកបអាជីពជាមួយក្លិបបាល់ទាត់គីរីវង្សសុខសែនជ័យ សមាជិកលីគកំពូលកម្ពុជា និងក្លិបបាល់ទាត់ ISI ដង្កោសែនជ័យ ផងដែរមុនផ្ទេរមកកាន់ក្លិបបាល់ទាត់សៀមរាប។
បច្ចុប្បន្នក្លិបបាល់ទាត់សៀមរាបអេហ្វសុី ក្រោមការដឹកនាំរបស់លោក លី ធារ៉ា ស្ថិតនៅលេខ៩ ក្រោយឆ្លងកាត់៧ប្រកួត ឈ្នះ២ មិនដែលស្មើ និងចាញ់៥ មាន៦ពិន្ទុ ខណ:ចុងសប្តាហ៍នេះថ្ងៃអាទិត្យ ទី២៦ ខែមិថុនា ឆ្នាំ២០២២ ពួកគេត្រូវជួប ព្រៃវែងអេហ្វសុី នៅកីឡដ្ឋានខេត្តព្រៃវែង វេលាម៉ោង៣:៣០នាទីរសៀល ពានរង្វាន់ជម្រើសជើងឯកកម្ពុជាលីគ សប្តាហ៍ទី៨៕


