នៅព្រឹកថ្ងៃអាទិត្យ ទី២៦ ខែមិថុនា ឆ្នាំ២០២២ ក្លិបបាល់ទាត់ ISI ដង្កោសែនជ័យ ប្រកាសនាំចូលខ្សែប្រយុទ្ធចំណូលថ្មី DICKO IBRAHIM ABOU ជនជាតិកូតឌីវ័រ ត្រៀមសម្រាប់ចូលរួមប្រកួតពានរង្វាន់លីគលំដាប់ទី២កម្ពុជា។

ខ្សែប្រយុទ្ធ DICKO IBRAHIM ABOU វ័យ២៣ឆ្នាំ ជំនាញជើងស្តាំ កម្ពស់១.៧៨ម៉ែត្រ ជនជាតិកូតឌីវ័រ ដែលកន្លងមកគេ​ធ្លាប់​ប្រកប​អាជីពនៅលីគកំពូលរបស់ប្រទេសថៃ លីគកំពូលបង់ក្លាដែស ,លីគនៅប្រទេសហ្គាណា និង​ក្លិប​បាល់ទាត់កងយោធពលខេមរភូមិន្ទ Tiffy Army FC នៅដើមរដូវកាល​ថ្មី​ឆ្នាំ​២០២២ មុនយល់ព្រមចូលរួមជាមួយ ISI ដង្កោសែនជ័យ៕

Share.