រតនគិរី ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពលួចអីវ៉ាន់ចាប់ហួយ និងសម្ភារៈផ្សេងៗ យកទៅលាក់ទុកក្នុងព្រៃ កាលពីវេលាម៉ោង៥និង៣០ល្ងាចថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ នៅឃ្លាំងស្តុកទំនិញ ក្នុងភូមិអភិវឌ្ឍន៍ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ។

ជនសង្ស័យឈ្មោះ ភឹម ប៊ុនរឿន ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ ។ ចំណែកជនរងគ្រោះជាម្ចាស់ឃ្លាំងឈ្មោះ ផា ថា ភេទប្រុស អាយុ៥៥ឆ្នាំ មានទី លំនៅភូមិអភិវឌ្ឍន៍ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ។

តាមសមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីទទួលបានបណ្តឹងពីជនរងគ្រោះភ្លាម កម្លាំងសមត្ថកិច្ច ក្រោមការសម្របសម្រួលនីតិវិធី ពីលោក កែវ ភក្ដី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត ចុះទៅពិនិត្យ ស្រាវជ្រាវដល់ទីតាំងកើតហេតុ ឈានដល់ឃាត់ខ្លួនបានជនសង្ស័យ រកឃើញអីវ៉ានដែលជនសង្ស័យលួចបញ្ជូនទៅលាក់ទុកក្នុងព្រៃ ។

បន្ទាប់ពីឃាត់ខ្លួនបាន ជនសង្ស័យ បានឃាត់ខ្លួននាំទៅអធិការដ្ឋាននគរបាលក្រុងបានលុង ដើម្បីកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីច្បាប់ ៕

អត្ថបទ៖​ តាតុង ដែនជ័យ

Share.