កំពង់ស្ពឺ ៖ រថយន្តម៉ាកCRV មួយគ្រឿង ត្រូវបានជនមិនស្គាល់មុខ បើកយកទៅចតផ្លុងចោល ដោយមិនដឹងថាមូលហេតុអ្វី ។

ការប្រទះឃើញនេះ កាលពីរំលងអធ្រាត្រចូលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចក្បែរចិញ្ចើមផ្លូវជាតិ លេខ៤ លើដីក្រហម ចន្លោះគីឡូម៉ែត្រ៧៨-៧៩ ស្ថិតនៅភូមិត្រពាំងស្ដុកគ្រួរ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
តាមសមត្ថកិច្ចបានឲ្យដឹងថា រថយន្តខាងលើម៉ាក CRV ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2N-9804 ។ ហើយនៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ បន្តាប់ពីសមត្ថកិច្ចធ្វើការត្រួតពិនិត្យសា្លករថយន្តខាងលើ ឃើញថា មានម្ចាស់កម្មសិទ្ធឈ្មោះ វ៉ូ យ៉ាន់ស្ស៊ី (WU YANZHI) មានទីលំនៅ ផ្ទះលេខ៣៧៨ ផ្លូវបេតុង ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

បន្ទាប់ពីសមត្ថកិច្ចពិនិត្យលើស្លាកស្នាមរថយន្ត ឃើញថា ពុំមែនរថយន្តជួបគ្រោះថ្នាក់ចរាចរឡើយ ដោយរងចាំម្ចាស់មិនឃើញទៅយកវិញ ទើបសមត្ថកិច្ចបើកយករថយន្តទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច និងដើម្បីបន្តស្រាវជ្រាវស្វែងរកម្ចាស់ ៕
អត្តបទ៖ តាតុង សែនជ័យ

