ភ្នំពេញ៖ សមត្ថកិច្ចខណ្ឌជ្រោយចង្វាធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចស្លាកលេខរថយន្តក្រោមការដឹកនាំបញ្ជាផ្ទាល់ពីសំណាក់លោកវរសេនីយ៍ទោ លៀក ចាន់រាបសា អធិការនគរបាលខណ្ឌជ្រោយចង្វារ កម្លាំងប៉ុស្តិ៍ សហការជាមួយកម្លាំងអធិការដ្ឋាន បានឃាត់ខ្លួនជនសង្ស័យ នៅចំណុចផ្លូវបេតុង ភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កាលពីបេលាម៉ោង០១នឹង៣០យប់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២។

ជនសង្ស័យឈ្មោះ ជៀប សាវឿន ភេទប្រុស អាយុ៤០ឆ្នាំ ស្នាក់នៅសង្កាត់ទួលសង្កែ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ។

សមត្ថកិច្ចបានឱ្យដឹងថា កាលពីវេលាម៉ោង១ និង៣០នាទីយប់ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ ជនសង្ស័យម្នាក់ខាងលើនេះ បានធ្វើសកម្មភាពលួចដោះយក “ស្លាកលេខរថយន្ត” របស់ប្រជាពលរដ្ឋ នៅចំណុចកើតហេតុខាងលើ ហើយត្រូវបានកម្លាំងប៉ុស្តិ៍សហការជាមួយកម្លាំងអធិការដ្ឋាន ធ្វើការឃាត់ខ្លួនបាន និងនាំខ្លួនមកកាន់អធិការដ្ឋានជ្រោយចង្វារធ្វើការសាកសួរ នឹងដកហូកបានសម្ភារៈសម្រាប់ធ្វើសកម្មភាពលួចមួយចំនួន ស្លាកលេខរថយន្តចំនួន ០២សន្លឹក ទូរស័ព្ទដៃអិនចុចពិលចំនួន ០១គ្រឿង និងដុំសាក Power bank ចំនួន០១គ្រឿង។

បច្ចុប្បន្នជនសង្ស័យឃាត់ខ្លួននៅ ផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារធ្វើការសាកសួរកសាងសំណុំរឿងចាត់ទៅតាមនិតិវិធី ៕

អត្ថបទ៖ សេង សាវី

Share.