ភ្នំពេញ៖ នារីម្នាក់កំពុងតែជិះម៉ូតូធ្វើដំណើរតាមផ្លូវត្រូវបានជនសង្ស័យធ្វើសកម្មភាពឆក់យកការបូបបានសម្រេចរួចជិះរត់គេចខ្លួនបាត់ស្រមោល។
ហេតុការណ៍ភ្ញាក់ផ្អើលនេះ ដែរបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី២៧ខែមិថុនា ឆ្នាំ២០២២ ត្រង់ចំណុចស្ពានអាកាសស្ទឹងមានជ័យ ស្ថិតនៅតាមបណ្តោយផ្លូវមន្នីរ៉េត ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

នារីរងគ្រោះសុំមិនបញ្ចេញអត្ថសញ្ញាណតែមានអាយុជាង៣០ ឆ្នាំបានជិះម៉ូតូម៉ាកហុងដាស្គុបពីពណ៌សមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 1GF-5498 សម្ភារះដែលបាត់ មាន កាបូបស្ពាយមួយ លុយ៥០០០០ រៀល និងអត្តសញ្ញាណបណ្ណ័កាតចាក់វ៉ាក់សាំង រួមនិខ្សែករ មួយខ្សែ ទំនង់មួយជីកន្លះ។
នារីរងគ្រោះបានប្រាប់អោយដឹងថា ខ្លួនបានជិះម៉ូតូម៉ាកហុងដាស្គុបពីរពណ៌សមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 1GF-5498ជិះតាមបណ្តោយផ្លូវមន្នីរ៉េតក្នុងទិសដៅពីកើតមកលិច គោលបំណងត្រឡប់ទៅផ្ទះវិញខណះពេលជិះមកដល់ត្រង់ចំណុចកើតហេតុ ស្ពានអាកាសស្ទឹងមានជ័យ ស្រាប់តែលិចមុខជនសង្ស័យជិះម៉ូតូមួយគ្រឿងមិនចាំម៉ាកធ្វើដំណើរពីក្រោយរួចក៏ឈោងដៃឆក់យកការបូបដែលរូបនាងស្ពាយនៅនិងស្មារបានសម្រេចរួចជិះរត់គេចខ្លួនតាមបណ្តោយផ្លូវ២៧១ ខណ:ពេលនោះដែររូបគាត់យំជិះម៉ូតូដេញតាមជនស័ង្ស័យរួចស្រែកចោៗអោយនាក់ជិតខាងជួយតែគ្មាននាក់ណាជួយបានឡើយ ។

ក្រោយមករូបគាត់ក៏បានរត់មកសុំអោយកម្លាំងសមត្ថកិច្ចផ្នែកចរាចរណ៍ផ្លូវគោកប្រចាំនៅគោលដៅក្រោមស្ពានអាកាសស្ទឹងមានជ័យជួយអន្តរាគមន៍ រួចក៏នាំរូបគាត់ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់បឹងសាឡាងដើម្បីអោយសមត្ថកិច្ចស្រាវជ្រាវតាមចាប់ជនសង្ស័យដើម្បីយកមកចាត់ការទៅតាមច្បាប់៕
អត្ថបទ៖ សេង សាវី

