ប្រធានាធិបតី​រុស្ស៊ី​ លោក Vladimir Putin បាន​ថ្កោល​ទោស​ចំពោះ «​មហិច្ឆតា​អធិរាជ​» របស់​អង្គការ NATO ដោយ​ចោទ​ប្រកាន់​សម្ព័ន្ធ​មិត្ត​យោធា​ថា កំពុង​ស្វែង​រក​ការ​អះ​អាងពី «​ឧត្ដមភាព​» របស់​ខ្លួន​តាម​រយៈ​ជម្លោះ​អ៊ុយក្រែន​។

មេ​ដឹក​នាំ​រុស្ស៊ី​ក៏​បាន​និយាយ​កាល​ពី​ថ្ងៃ​ ពុធ​ ថា លោក​នឹង​ឆ្លើយ​តប​យ៉ាង​ទន់​ភ្លន់ប្រសិន​បើ​ NATO ដាក់​ពង្រាយ​កង​ទ័ព​ និង ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ​ក្នុង​ប្រទេស​ហ្វាំងឡង់​ និង ស៊ុយអែត បន្ទាប់​ពី​ប្រទេស Nordic ទាំង​២ ចូល​រួម​សម្ព័ន្ធ​ភាព​យោធា​​​នេះ​។

លោក​ ពូទីន​ បាន​ធ្វើ​ការ​អត្ថាធិប្បាយ​ ១ថ្ងៃ បន្ទាប់​ពី​សមាជិក​ NATO តួកគី​បាន​ដក​វេតូ​របស់​ខ្លួន​ជុំ​វិញ​ការ​ប៉ុន​ប៉ង​ដោយ​ហ្វាំងឡង់​ និង​ ស៊ុយអែត ដើម្បី​ចូល​រួម​សម្ព័ន្ធ​ភាព​ ក្រោយ​ពេល​ប្រទេស​ទាំង ​៣ យល់​ព្រម​ក្នុង​ការ​ការពារ​សន្តិសុខ​របស់​គ្នា​ទៅ​វិញ​ទៅ​មក​។​

ការ​ចូល​រួម​របស់​ទីក្រុង Helsinki និង Stockholm ក្នុង​អង្គ​ការ NATO គឺ​ជា​ការ​ផ្លាស់​ប្ដូរ​ដ៏​ធំ​បំផុត​មួយ​នៅ​ក្នុង​សន្តិសុខ​អឺរ៉ុប ​ក្នុង​រយៈ​ពេល​ជា​ច្រើន​ទសវត្សរ៍មក​នេះ​។

លោក​ ពូទីន​ បាន​ប្រាប់​ទូរទស្សន៍​រដ្ឋ​រុស្ស៊ី​បន្ទាប់​ពី​កិច្ច​ពិភាក្សា​ជាមួយ​មេ​ដឹក​នាំ​តំបន់​ក្នុង​រដ្ឋ​ Turkmenistan ដែល​ជា​អតីត​សហភាព​សូវៀត​នៅ​អាស៊ី​កណ្ដាល​ថា «​ជាមួយ​ស៊ុយអែត​ និង ហ្វាំងឡង់​ យើង​មិន​មាន​បញ្ហា​ដូច​ជាមួយ​នឹង​អ៊ុយក្រែន​ទេ​។ ពួក​គេ​ចង់​ចូល NATO សូម​ចូល​ចុះ​ ប៉ុន្ដែ​ពួក​គេ​ត្រូវ​តែ​យល់​ថា នឹង​មិន​មាន​ការ​គំរាម​កំហែង​ទេ​។ ប្រសិន​បើ​ឧបសម្ព័ន្ធ​យោធា​ និង ហេដ្ឋា​រចនា​សម្ព័ន្ធ ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​ទី​នោះ​ យើង​នឹង​ត្រូវ​ឆ្លើយ​តបដោយ​ទន់​ភ្លន់​​ និង ការ​គំរាម​កំហែង​ដល់​ប្រទេស​ទាំង​២ នេះ ដូច​ដែល​ការ​គំរាម​កំហែង​ដែល​ពួក​គេ​បង្ក​ចំពោះ​យើង​»​។​

លោក​បន្ថែម​ថា ទំនាក់​ទំនង​របស់​ទីក្រុង ម៉ូស្គូ ជាមួយ​ទីក្រុង Helsinki និង Stockholm នឹង​មាន​ភាព​ជូរ​ចត់​ដោយ​ចៀស​មិន​រួច​ ជុំវិញ​សមាជិក​ភាព​អង្គការ NATO របស់​ពួក​គេ​។

លោក​ ពូទីន ថា «​អ្វី​គ្រប់​យ៉ាង​គឺ​ល្អ​រវាង​ពួក​យើង ប៉ុន្ដែ​ឥលូវ​នេះ​វា​អាច​នឹង​មាន​ភាព​តាន​តឹង​ខ្លះ វា​ប្រាកដ​ជា​មាន​។ ចៀស​មិន​រួច​ទេ បើ​មាន​ការ​គំរាម​កំហែង​មក​លើ​យើង​»​៕

ប្រភព៖ Aljazeera

Share.