ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូ មួយ គ្រឿង រេចង្កូតបុកចំពីក្រោយរឺម៉ក រួចបន្តជ្រុលទៅបុក ដើមឈើ បណ្ដាលឲ្យមនុស្ស ហោះផ្លោងខ្ទាត បោកក្បាលស្លាប់ភ្លាមៗបន្ទាប់ពីបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។
ហេតុការណ៍មនុស្សកើតឡើងនៅវេលាម៉ោង ២ និង ១០ នាទី យប់រំលងអាធ្រាតឈានចូលថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២២ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ ២ ព្រំប្រទល់ក្រុងតាខ្មៅ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឱ្យបានដឹងថា៖ នៅមុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ជិះម៉ូតូម៉ាក Honda Zoomer X មួយគ្រឿង ពណ៌សលាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1HZ-0330 បានធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងទិសដៅពីរង្វង់មូលព្រះនរាយទៅកាន់ស្ពានអាកាសក្បាលថ្នល់ ។
លុះពេលធ្វើដំណើរមកដល់ត្រង់ចំណុចកើតហេតុ ដោយបើកបរ ក្នុងស្ថានភាពល្បឿនលឿន ក៏បានរេចង្កូតទៅបុកចំពីក្រោយរម៉ក ចោតទុកចោរក្បែរចិញ្ចើមផ្លូវ ម៉ូតូ មិន ទាន់ អស់ ល្បឿន ក៏បន្តទៅបុកដើមឈើមួយដើមពេញទំហឹង បណ្ដាលឲ្យ មនុស្សខ្ទាត ផ្លោង ចេញពីម៉ូតូបោកក្បាល និង បាក់ ជេីង ទាំង សង ខាង រង របួស ធ្ងន់ធ្ងរ ។
ភ្លាមៗនោះ ក៏មានរថយន្តសាមុយរបស់មន្ទីរពេទ្យពហុព្យាបាលណាត្រា បឹងទំពុន មកដឹកយកទៅសង្រ្គោះ តែ អកុសល បុរសជនរងគ្រោះបានស្លាប់បន្ទាប់ ពីបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ។

ជនរងគ្រោះ ស្លា.ប់ មានឈ្មោះ សេឧត្តម ភូខេត អាយុ ២២ ឆ្នាំ ។


បន្ទាប់ពីកេីតហេតុ ក៏មានវត្តមាន របស់កម្លាំងសម្ថកិច្ចមូលដ្ឋាន បានចុះទៅកន្លែងកេីតហេតុរួច បន្តរាយការណ៍ទៅ សម្ថកិច្ចជំនាញចុះមកធ្វើការត្រួតពិនិត្យបន្ថែមទៀត ។
ក្រោយពេលកេីតហេតុ សម្ថកិច្ចជំនាញបានធ្វើការវាស់វែងរួចធ្វើការទាក់ទងទៅគ្រួសារសាច់ញាតិ ឲ្យទៅទទួល យកសពនៅមន្ទីរពេទ្យ ឯកជន ណាត្រា បឹង ទំពុន ដេីម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកម៉ូតូ សម្ថកិច្ច បានយកទៅរក្សាទុកនៅបុស្តិ៍ នគរបាល សង្កាត់ចាក់អង្រែក្រោម រងចាំប្រគល់ជូនគ្រួសារសព នៅពេលក្រោយ៕


