ខេត្តស្វាយរៀង ៖ បុរសម្នាក់រងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តដឹកកម្មកររោងចក្របើកបុកម៉ូតូហុងដាឌ្រីមច្រាសទិស ជាប់អូសឆេះខ្ទេច កាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ នៅតាមផ្លូវជាតិលេខ១ គីឡូម៉ែត្រលេខ ១៣៦-១៣៧ ស្ថិតក្នុងភូមិប្រសូត្រ១ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។
ជនរងគ្រោះមានឈ្មោះ ប្រាក់ អៀន ភេទប្រុសអាយុ៤៦ឆ្នាំ មុខរបរកសិករ រស់នៅភូមិជុប ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង រងរបួសធ្ងន់ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះជិះម៉ូតូម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ សេរី២០១៩ ពាក់ស្លាកលេខ ស្វាយរៀង 1N-8119 ធ្វើដំណើរពីលិចទៅកើត ដល់ចំណុចកើតហេតុបត់ឆ្វេង ត្រូវបានរថយន្តដឹកកម្មកររោងចក្រ ម៉ាកហុីយ៉ាន់ដាយ ពណ៌ពងមាន់ ២៥កៅអី ពាក់ស្លាកលេខ ស្វាយរៀង 3A-4888 បើកលឿនពីកើតទៅលិច បុកជាប់អូសជាច្រើនម៉ែត្រ ឆេះម៉ូតូខ្ទេច រងរបួសធ្ងន់ម្នាក់ ។
ក្រោយមក អ្នករងរបួសត្រូវបានសមត្ថកិច្ចបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកស្វាយទាប ចំណែករថយននតនិងម៉ូតូ សមត្ថកិច្ចវាស់វែងរួច យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយទាបដើម្បីដោះស្រាយពេលក្រោយ ៕


