ខេត្តរតនគិរី ៖ ជនសង្ស័យប្រុសស្រីចំនួន៥នាក់ ត្រូវបានកម្លាំងអាវុធហត្ថខេត្តរតនគិរី បង្ក្រាបនិងចាប់ឃាត់ខ្លួនបាន ពាក់ព័ន្ធទៅនឹងជួញ ជក់ លក់ គ្រឿងញៀន កាលពីរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ ស្ថិតនៅក្នុងភូមិជ័យជម្នះ សង្កាត់ ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ដកហូតបានថ្នាំញៀន និងសម្ភារៈមួយចំនួនទៀត ។

ជនសង្ស័យទាំង៥នាក់ដែលកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបាន ៖
- ទី១ ឈ្មោះ អឿន មនោរម្យ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ន ភូមិជ័យជម្នះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ។
- ទី២ ឈ្មោះ ឡិច សេងហ៊ុយ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ន ភូមិជ័យជម្នះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ។
- ទី៣ ឈ្មោះ តឹង ទឹម ហៅធំ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ន ភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ខេត្តរតនគិរី ។
- ទី៤ ឈ្មោះ ហេង សៀវត្រា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិជ័យជម្នះ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ។
- ទី៥ ឈ្មោះ ប៉ែន ស្រីមុំ ភេទស្រី អាយុ៣២ឆ្នាំ មុខរបរ នៅផ្ទះ មានទីលំនៅបច្ចុប្បន្ន ភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ។

ក្នុងប្រតិបត្តិការខាងលើ សមត្ថកិច្ចដកហូតបាន ថ្នាំញៀនចំនួន២កញ្ចប់ ទម្ងន់ ៥៤.៤៥ក្រាម, ទូរស័ព្ទដៃចំនួន៤គ្រឿង, ម៉ូតូ១គ្រឿង, ជញ្ជីងថ្លឹងថ្នាំញៀន១គ្រឿង, អត្តសញ្ញាណប័ណ្ណ ១សន្លឹក, បណ្ណបើកបរ១សន្លឹក, កាតវីង ១សន្លឹក, ប្រាក់រៀលចំនួន៥.០០០រៀល ។
ក្រោយពីចាប់ខ្លួនបាន ជនសង្ស័យបាននាំទៅសាកសួរនៅការិយាល័យជំនាញនៃទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

