១.ក្រុម A «គិតអវិជ្ជមាន»

មនុស្សក្រុមឈាម A ជាពពួកមនុស្សដែលចូលចិត្តគិតច្រើន រមែងខ្វល់ខ្វាយចិត្តជាប់ជានិច្ច ហើយបើសិនជាធ្វើអ្វីបរាជ័យច្បាស់ជាបាក់ទឹកចិត្ត បន្ទោសខ្លួនឯង ចូលចិត្តមើលពិភពលោកក្នុងផ្លូវអវិជ្ជមានទុកជាមុន។ ក្រុមឈាមនេះធ្វើអ្វីតែងតែស្ទាក់ស្ទើរ បារម្ភចំពោះលទ្ធផលដែលនឹងកើតមានឡើង មុននឹងធ្វើអ្វីមួយជាប់ជានិច្ច។
២. ក្រុម B «ទិញទំនិញអនឡាញបែបចាប់មិនឈ្នះ»

មនុស្សក្រុមឈាម B ជាមនុស្សត្រង់ៗ មិនសូវចេះព្រួយបារម្ភចំពោះរឿងអ្វីនោះទេ ដូចជាឃើញទំនិញអ្វីដែលលក់នៅលើអនឡាញហើយត្រូវចិត្ត ច្បាស់ជាចុចទិញ ចុចកុម្មង់ ដោយមិនបានគិតគូរពិចារណាអ្វីទាំងអស់ ប៉ុន្តែនៅពេលដឹងខ្លួនម្ដងទៀត ទើបដឹងថាទំនិញដែលខ្លួនទិញមកនៅមិនទាន់បានបើកប្រអប់នៅមានទុកពេញក្នុងទូរសំលៀកបំពាក់។
៣. ក្រុម O «ញ៉ាំមិនបណ្ដាក់មាត់»

មនុស្សក្រុមឈាម O ជាប្រភេទមនុស្សចូលចិត្តញ៉ាំ ព្រោះមនុស្សក្រុមឈាមនេះបើសិនជាមានអារម្មណ៍ថាឃ្លាន ច្បាស់ជាញ៉ាំបានគ្រប់ពេលវេលា ទោះជាយប់ជ្រៅយ៉ាងណាក៏ដោយ ហើយតាំងគិតថាចាំសម្រកទម្ងន់ថ្ងៃស្អែកក៏បាន ប៉ុន្តែនៅពេលក្រោកឡើងវិញក៏ភ្លេចការតាំងចិត្តទាំងនោះអស់ ហើយតាំងមកខូចចិត្តពេលឡើងជញ្ជីងទៅឃើញគីឡូកើនជាងមុន។
៤. ក្រុម AB «ទំនេរពេលណាលេង Smartphone ពេលនឹង»

ក្រុមមនុស្ស AB ជាប្រភេទមនុស្សចូលចិត្តនៅម្នាក់ឯងធ្វើអ្វីម្នាក់ឯង តែក៏មានពេលខ្លះដែលពួកគេមិនចូលចិត្តនៅម្នាក់ឯងបែបអផ្សុកដែរ ដូចនេះមនុស្សក្រុមឈាម AB ជ្រើសរើសយលវិធីសាស្ត្រយក Smartphone ធ្វើជាមិត្ត កែអផ្សុកដោយការលេងហ្គេម មើលបណ្ដាញសង្គម មើលនេះមើលនោះជារឿយៗ រហូតដល់មានពេលខ្លះសុំច្បាប់សម្រាកពីការងារដើម្បីមកលេងហ្គេមផងក៏សឹងមាន។
*អត្តចរិតរបស់ក្រុមឈាមទាំង៤ប្រភេទទាំងនេះ ក៏សំដៅដល់ខាងបុរសៗដូចគ្នា។ យ៉ាងម៉េចដែរត្រូវខ្លះអត់ ខ្សឹបប្រាប់អេដមីនផង!

