ភ្នំពេញ៖ ពលរដ្ឋដែលរស់នៅតាមភ្លឺប្រឡាយទឹកស្អុយខាងកើតស្ពានអាកាស់ស្ទឹងមានជ័យមានការរអូរទាំងយ៉ាងខ្លាំងការដែលនៅក្នុងមូលដ្ឋានមានទីតាំងអុីនធើណេតបង្កប់ល្បែងភ្នាល់សុីសងបើកទទួលភ្ញៀវញៀនល្បែង ក្មេងទំនើង ក្មេងស្ទាវចេញចូលលេងយ៉ាងគគ្រឹគគគ្រេងទាំងយប់ទាំងថ្ងៃបើកលេងយ៉ាងគគ្លើនផ្គើនអាជ្ញាធរមានសមត្ថកិច្ចខណ្ឌមានជ័យគ្មានចំណាត់ការបង្រ្កាប។

ជាក់ស្ដែងទីតាំងអុីនធើណេតនៅផ្លូវបេតុភ្លឺប្រឡាយទឹកស្អុយភូមិភ្នាតសង្កាត់ស្ទឹងមានជ័យទី២ខណ្ឌមានជ័យចូលលេងយ៉ាងសប្បាយគ្មានការរំខានដល់អាជ្ញាធរមូលដ្ឋានឡើយ។

ប្រជាពលរដ្ឋរស់នៅជិតទីតាំងខាងលើបានលើកឡើងថា ទីតាំងអុីនធើណេតខាងលើឃើញមានមនុស្សចេញចូលលេងល្បែងសុីសងតាមអនឡាញជាហូរហែរដោយមានក្រុមក្មេងស្ទាវ ក្មេងទំនើងអ្នកញៀនល្បែងចូលលេងយ៉ាងពាក់ពពួនគ្នាទាំងយប់ទាំងមិនខ្លាចញញ្ញើតអ្វីទាំងអស់មិនដឹងថាអាជ្ញាធរលោកជ្រាបរឺទេ។

ប្រភពដដែលបន្តទៀតថា ការដែលមានល្បែងសុីសងក្នុងមូលដ្ឋាន អាជ្ញាធរមានសមត្ថកិច្ចពាក់ពន្ធ័លោកមិនមានវិធានការបង្ក្រាប បែជាបណ្ដែតបណ្ដោយឲ្យក្រុមអ្នកញៀនល្បែងញៀនថ្នាំចូលលេងសម្ងំលាក់ខ្លួនយ៉ាងរំភើយទៅវិញ។

គួររំលឹកផងដែរថា កន្លង មក លោក ឃួង ស្រេង អភិបាល រាជធានី ភ្នំពេញ បានប្រាប់ឲ្យ អភិបាលខណ្ឌ ទាំង១៤ ចុះបង្ក្រាបទីតាំងដែលបង្កប់ល្បែងភ្នាល់ គ្រប់ ប្រភេទ ដូចជា ហ្គេម បាញ់ ត្រី ហ្គេម Internet Online និង ល្បែង ស៊ី ផ្សេង ទៀត ។ ឯក ឧត្តម ឃួង ស្រេង បាន បញ្ជាក់ទៀតថា បើសិនជា រកឃើញថា ទីតាំងណា ដែលបើក ល្បែង ស៊ី សង ហ្គេម បាញ់ ត្រី សេវាកម្ម Internet លួចបង្កប់ ការលេងល្បែងស៊ីសង Online ត្រូវតែចាត់វិធានការ តាមផ្លូវច្បាប់ បិទអាជីវកម្មនោះ ហើយ ត្រូវធ្វើការឃាត់ខ្លួនម្ចាស់អាជីវកម្មផងដែរ។

ការបញ្ជានេះ ធ្វើឡើង ក្នុងកិច្ចប្រជុំ គណៈបញ្ជាឯកភាពរាជធានីភ្នំពេញ ដោយមានការចូលរួម ពីអភិបាលរង រាជធានីភ្នំពេញ ស្នងការនគរបាលរាជធានីភ្នំពេញ មេបញ្ជាការកងរាជអាវុធហត្ថរាជធានី អាជ្ញាធរខណ្ឌទាំង១៤ រួមទាំង មន្ដ្រីជំនាញពាក់ព័ន្ធជាច្រើនរូបទៀត។

ទន្ទឹមគ្នានោះដែរ ឯកឧត្ត ឃួង ស្រេង បានសង្កត់ធ្ងន់ៗថា អាជ្ញាធរ មានសមត្ថកិច្ច ក៏ដូចជា អាជ្ញាធរដែនដី ត្រូវត្រួតពិនិត្យ ឲ្យបានម៉ត់ចត់បំផុត មិនត្រូវអនុញ្ញាតឲ្យ មានល្បែង ស៊ី សង ប្រភេទ ហ្គេម បាញ់ ត្រី និង អាជីវកម្ម ណេត កាហ្វេ អនឡាញ ដែលមានបង្កប់ល្បែងស៊ីសង នៅក្នុងមូលដ្ឋាន ជាដាច់ខាត ក្នុងករណី ដែលមាន នៅក្នុងមូលដ្ឋាន របស់ខ្លួនត្រូវបង្ក្រាបភ្លាមៗ ទាំង អ្នកលេង និងម្ចាស់ទីតាំង ដែលប្រកបអាជីវកម្មខុសច្បាប់ទាំងនេះ ។

សូមរំលឹកដែរថា កន្លងមកសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់ដាក់បទបញ្ជាឲ្យមន្ត្រីនគរបាលពាក់ពន្ធ័ ក្រោមឱវ៉ាទ ទូទាំងប្រទេសត្រូវតែបង្ក្រាបរាល់ល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ មិនត្រូវមាន ការ យោគយល់ឡើយ ដើម្បីធានាឲ្យបាន នូវ សុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ឲ្យស្របតាម គោលនយោបាយ ភូមិ ឃុំ មានសុវត្តិភាពទាំង ៩ចំណុច របស់រដ្ឋាភិបាល ដែលបានដាក់ចេញ ដោយក្រសួងមហាផ្ទៃ ។

យ៉ាងណាក្តី ប្រជាពលរដ្ឋ នៅតែទទូចស្នើសុំដល់មន្ត្រីពាក់ព័ន្ធក្នុងមូលដ្ឋានដែលមានលោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ និងលោក អ៊ុក បូនីន អធិការខណ្ឌទេីបឡេីងមកកាន់តំណែងថ្មីៗ មេត្តាចុះត្រួតពិនិត្យនឹងបង្ក្រាបល្បែងស៊ីសងខាងលើនេះផង ដើម្បីរក្សាការពារសន្តិសុខនឹងភូមិឃុំមានសុវត្ថិភាព៕

អត្ថបទ៖ សេង សាវី

Share.