ភ្នំពេញ÷ បើតាមប្រភពពីម្ចាស់ផ្ទះដែលរងគ្រោះបានឲ្យដឹងថា ដំបូងឡើយមានបុរសម្នាក់ឡើងបើករថយន្ត highlander ពណ៌ទឹកប្រាក់មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2BQ-5845 ដោយបើកថយក្រោយចេញពីក្នុងផ្ទះ ហើយក៏បានបួងចង្កូតជាន់ហ្គាស្ទុះទៅមុខ បុកធុងទឹកកកនិងដងឆ័ត្រនៅមុខផ្ទះទីមួយ ហើយរថយន្តក៏បន្តទៅបុកទ្វារផ្ទះប្រជាពលរដ្ឋ នឹងម៉ូតូមួយគ្រឿង ម៉ាក PCX ឃ្ទាត់ចូលផ្ទះប្រជាពលរដ្ឋមួយទៀត ហើយរថយន្តនៅតែបន្តបុករះចូលផ្ទះប្រជាពលរដ្ឋពីផ្ទះទៀត បណ្ដាលឲ្យមនុស្សប្រុសស្រីចំនួន 5 នាក់ដែលជាអ្នកលក់ នឹងអ្នកទិញអីវ៉ានចាប់ហួយ រងរបួសធ្ងន់ស្រាល ត្រូវបញ្ជូនទៅសង្រ្គោះនៅមន្ទីពេទ្យភ្លាមៗ។

ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង 9 យប់ថ្ងៃទី 30 ខែមិថុនា ឆ្នាំ 2022 តាមបណ្ដោយផ្លូវបេតុងលេខ 5 ក្នុងបុរីពិភពថ្មីកំបូល ក្នុងសង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

ភ្លាមៗក៏មានវត្តមានរសមត្ថកិច្ចមូលដ្ឋាន ចុះមកដល់ទីតាំងកន្លែងកើតហេតុ ធ្វើការត្រួតពិនិត្យ រួចក៏បានរាយការណ៍បន្ដ ទៅសមត្ថកិច្ចជំនាញនគរបាលចរាចរណ៍ផ្លូវគោកក្រុងភ្នំពេញ ចុះមក ធ្វើការវាស់វែង រួចស្ទូចរថយន្តនិងម៉ូតូយកទៅរក្សាទុក នៅការិយាល័យនគរបាល ចរាចរណ៍ផ្លូវគោកក្រុងភ្នំពេញ ដើម្បីរង់ចាំម្ចាស់ចូលខ្លួន មកដោះស្រាយនៅពេលក្រោយ៕

អត្ថបទ÷លី សុភាស់

Share.