ថ្មីៗនេះតារាសម្ដែង Bella Ranee ដែលជាតួឯកស្រីក្នុងភាពយន្ត «បុព្វេសន្និវាស ២» បានបង្ហាញវត្តមានសម្ភោធមុនថ្ងៃដាក់បញ្ចាំងដំបូងនៅប្រទេសថៃ ដែលភាពយន្តមួយនេះគ្រោងបញ្ចាំងនៅថ្ងៃទី ១៧ ខែកក្កដា ក្នុងប្រទេសថៃ និងមានបញ្ចាំងនៅថ្ងៃទី ១១ ខែសីហា ក្នុងប្រទេសកម្ពុជាផងដែរ។

អ្នកសារព័ត៌មានថៃ បានព្យាយាមជីកកកាយសួរសំណួរចាក់ដោតទៅកាន់ តារាស្រី Bella Ranee ដែលធ្វើឱ្យនាងនៅពេលខ្លះទប់ចិត្តមិនបានម្ដងៗ។ មានការលើកឡើងជាសំនួរថា តើ Bella Ranee បានដឹងឬទេថា អតីតសង្សារចាស់ ៩ឆ្នាំ គឺលោក Weir-Sukolwat ជិតមានដំណឹងល្អរៀបការក្នុងពេលឆាប់នេះហើយ? ។

Bella Ranee ក៏មិនបានបញ្ចេញប្រតិកម្មអ្វីឡើយនៅពេលបានឮសំណួរចាក់ដោតមួយនេះ ប៉ុន្តែនាងបែរជាឆ្លើយថា ៖ មែនទែនទៅ រឿងនេះជារឿងផ្ទាល់ខ្លួនរបស់លោក Weir ហើយសម្រាប់អារម្មណ៍នាងខ្ញុំគឺចង់ឱ្យសួរសាមីខ្លួនច្រើនជាង ។ បើទោះបីជាពួកយើងទាំងពីរមានការនិយាយរកគ្នាតិចតួច ក៏ប៉ុន្តរឿងផ្ទាល់ខ្លួនគេគួរតែសួរសាមីខ្លួនច្រើនជាង។ ពេលនេះពួកយើងមិនមានឋានៈអ្វីនឹងគ្នាទៀតឡើយ គ្រាន់តែមានត្រឹមមិត្តភាពបងប្អូនរាប់អានល្អនឹងគ្នាតែប៉ុណ្ណោះ»។

ដោយឡែក តារាស្រី Bella Ranee បានលើកឡើងទៀតថា នាងរីករាយជានិច្ចប្រសិនបើមានរឿងនោះកើតឡើងមែន ហើយនាងក៏ចូលរួមត្រេកអរផងដែរ។

គួរដឹងបន្ថែមថា «បុព្វេសន្និវាស ២» មានការចូលរួមសម្ដែងពីតារាល្បីៗជាច្រើនដួងដូចជា Pope-Thanawat Bella-Ranee , Ice-Paris , Kik-Suwatchanee Panichewa, Pookie-Paveenuch , Bobby-Nimit Lakshmipong, Non-chanon ជាដើម៕

Share.