តារាចម្រៀង សយ រតនៈ និងកញ្ញា ប៉ាច គីមមួយ បានសម្រាប់យកថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២២នេះ រៀបចំពិធីភ្ជាប់ ដែលមានតារាសិល្បៈល្បីៗជាច្រើនដួងបានចូលរួមអបអរអ្នកទាំងពីរ។

ក្នុងនោះដែរ គេឃើញមានតារាល្បីៗដូចជា លោក នី រតនា និងភរិយា , កញ្ញា ចំរើន សុភ័ក្ត , កញ្ញា វីឌី ណែត , លោក នួន សុធារ័ក្ស , អ្នកនាង សុគន្ធ នីសា , លោក ឆន សុវណ្ណរាជ ជាដើម។

គូស្នេហ៍តារាចម្រៀងមួយគូ បានសារភាពមហាជនថា អ្នកទាំងពីរបានមើលចិត្តថ្លើមគ្នាអស់រយៈពេលជាង៧ឆ្នាំហើយ ដោយតាំង២ឆ្នាំដំបូងៗនៃការចូលប្រលងចម្រៀងនៅក្នុងវិធី The Voice Cambodia ។ តាមពិតទៅ លោក សយ រតនៈ ក៏ធ្លាប់បានបំពាក់ចិញ្ចៀនពេជ្រឱ្យកញ្ញា ប៉ាច គីមមួយ នៅពេលដែលលោកបានសុំនាងរៀបការ នៅក្នុងថ្ងៃបើកចំហរពីចំណងស្នេហាក្រៅសិល្បៈរវាងអ្នកទាំងពីរឱ្យហ្វេនបានដឹង។

នៅក្នុងថ្ងៃភ្ជាប់់នេះដែរ លោក សយ រតនៈ បានលើកចិញ្ចៀនពេជ្រមួយនោះម្ដងទៀត មកបំពាក់ឱ្យកញ្ញា ប៉ាច គីមមួយ ដើម្បីភ្ជាប់និស្ស័យភ្ជាប់សាច់ឈាមជាអនាគតគូស្វាមីភរិយា។ ចំណែករឿងរៀបការឱ្យយបាន​ច្បាស់លាស់​នៅថ្ងៃណានោះទេ គេនៅមិនទាន់ដឹងនៅឡើយទេ ដឹងត្រឹមថា ពីថ្ងៃនេះទៅគូស្នេហ៍គូចម្រៀងនេះ នឹងរសនៅក្នុងក្រោមតំបូលតែមួយហើយ។

Share.