តារារ៉េប Nipsey Hussle ត្រូវបានបាញ់សម្លាប់នៅក្រៅហាងមួយក្នុងតំបន់ South Los Angeles នៅថ្ងៃទី ៣១ ខែមីនាឆ្នាំ ២០១៩ ក្នុងវ័យ ៣៣ឆ្នាំ។ ហើយការកាត់ទោសរបស់តុលាការចំពោះរឿងក្ដីដ៏កក្រើកមួយនេះបានអូសបន្លាយពេលវេលាដល់ឆ្នាំទី ៣ហើយ រហូតធ្វើឱ្យអ្នកគាំទ្រមានការធុញធ្រន់។

រហូតមកទល់ថ្ងៃទី ១ ខែកក្កដា ឆ្នាំ២០២២នេះ តុលាការបានសម្រេចពន្យារពេលមួយថ្ងៃទៀតក្នុងការកាត់ទោសបុរសម្នាក់ដែលត្រូវបានចោទប្រកាន់ពីបទសម្លាប់តារាចម្រៀងរ៉េប Nipsey Hussle ដោយសារតែកើតមានការរំលោភបំពានលើចុងចោទដោយអ្នកទោសក្នុងពន្ធនាគារ។

ឃាតករជាខ្មាន់កាំភ្លើងមានឈ្មោះ Eric Ronald Holder Jr. ត្រូវបានចោទប្រកាន់ពីបទមនុស្សឃាតកម្រិតទី 1 ក្នុងការសម្លាប់ Hussle និងការប៉ុនប៉ងធ្វើឃាតបុរសពីរនាក់ផ្សេងទៀតដែលត្រូវបានបាញ់ដោយកាំភ្លើង។ ពេលថ្មីៗនេះ Holder បានបង្ហាញខ្លួនចូលនៅក្នុងតុលាការក្នុងសភាពភ្នែកហើម និងមានបិទស្នាមរបួសផ្នែកក្រោយក្បាលរបស់លោក ដោយសាររងការវាយប្រហារពីក្រុមអ្នកទោសនៅក្នុងពន្ធនាគារ។

លោក Aaron Jansen មេធាវីរបស់ Holder បាននិយាយថា លោកត្រូវក្រុមអ្នកទោសនៅក្នុងគុកមានគ្នា ២នាក់ ដាល់មុខដោយឡាម នៅពេលដែលកំពុងរង់ចាំនៅក្នុងបន្ទប់ឃុំឃាំង ដើម្បីចាំបញ្ចូនខ្លួនតុលាការ។ មូលហេតុ​នៃ​ការ​វាយ​ប្រហារ​នេះគឺ​មិន​ច្បាស់​លាស់​ទេ ហើយ​បញ្ហា​នេះ​មិន​ត្រូវ​បាន​ពិភាក្សា​ក្នុង​បន្ទប់​សវនាការ​ឡើយ។

មេធាវីរបស់ជនល្មើស Holder បានបន្ថែមឱ្យដឹងទៀតថា Hussle និង Holder បានធំធាត់នៅក្នុងតំបន់ South Los Angeles ដូចគ្នា ព្រមទាំងធ្លាប់រួមក្រុមចម្រៀងរ៉េប Rollin ’60s ជាមួយគ្នាថែមទៀតផង។ បើទោះបីជា តារាចម្រៀងរ៉េប Nipsey Hussle តែលោកត្រូវបានទទួលពានរង្វាន់ Grammy Awards ចំនួនពីរក្នុងឆ្នាំ 2020 សម្រាប់ការសម្តែងរ៉េបល្អបំផុតនៅព្រត្តិការណ៍ “Racks in the Middle” និងសម្រាប់ការសម្តែងរ៉េបច្រៀងដ៏ល្អទូទាំងពិភពលោក ។

Share.