ប្រធានាធិបតី​រុស្ស៊ី​ លោក Vladimir Putin បានឌឺដង​​ទៅ​មេ​ដឹក​នាំ​លោក​ខាង​លិច​ ដែល​ចំអក​ការ​ហាត់​ប្រាណ​របស់​លោក​ ដោយ​លោក Putin និយាយ​ថា ពួកគេ​មើល​ទៅ​គួរ​ឲ្យ​ខ្ពើម​ ប្រសិនបើ​ពួក​គេ​មិន​បាន​ពាក់​អាវ​។​

លោក ពូទីន បាន​ធ្វើ​ការ​អត្ថា​ធិប្បាយ​ក្នុង​អំឡុង​ពេល​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​ តួកមេនីស្ថាន នៅ​ព្រឹក​ថ្ងៃ ព្រហស្បតិ៍ នៅ​ពេល​ត្រូវ​បាន​គេ​សួរ​អំពី​មេ​ដឹក​នាំ​លោក​ខាង​លិច​ដែល​និយាយ​លេង​សើច​អំពី​គាត់​នៅ​ឯ​កិច្ច​ប្រជុំ​កំពូល G7​។

នៅ​ពេល​មេ​ដឹក​នាំ​ G7 អង្គុយ​ជជែក​គ្នា​ក្នុង​អង្គ​ប្រជុំ នាយករដ្ឋមន្រ្តី​ចក្រភព​អង់គ្លេស​ លោក Boris Johnson បាននិយាយចំអក​ថា «មេដឹកនាំ​ G7 ទាំងអស់​គ្នា​អាច​ដោះ​សម្លៀក​បំពាក់​ចេញ​បាន​ ដើម្បី​បង្ហាញ​ថា យើង​មាន​សាច់​ដុំ​រឹង​មុំា​ជាងពូទីន ចំពេល​មាន​ភាព​តានតឹងរវាង​​រុស្ស៊ី និង លោក​ខាង​លិច​ជុំ​វិញ​សកម្មភាព​យោធា​របស់​ទីក្រុង ម៉ូស្គូ នៅអ៊ុយក្រែន​។

ចំណែក​ឯ​នាយករដ្ឋ​មន្រ្តី​កាណាដា លោក Justin Trudeau ក៏​បាន​និយាយ​លេង​សើច​ដែរ​ថា មេ​ដឹក​នាំ​លោក​ខាង​លិច​អាច​ប្រៀប​ធៀប​រូប​ភាព​ដោះ​អាវ​របស់​ពួក​គេ​ ទៅ​នឹង​រូបភាព​ដោះ​អាវបញ្ចេញ​សាច់​ដុំ​របស់​លោក ពូទីន ជិះ​លើ​ខ្នង​សេះ​របស់​គាត់​បាន​។

ថ្លែង​ទៅ​កាន់​អ្នក​សារ​ព័ត៌មាន លោក ពូទីន បាន​ឆ្លើយ​តប​វិញ​ថា មិនដូច​លោក Trudeau ទេ មេ​ដឹក​នាំ​លោក​ខាង​លិច​បាន​ផឹក​គ្រឿង​ស្រវឹង​ ហើយ​មិន​ហាត់​ប្រាណ​ ឬ លេង​កីឡា​អ្វី​ឡើយ​។

លោក​ ពូទីន បាន​កត់សម្គាល់​​ថា «​ខ្ញុំ​មិន​ដឹង​ថា ពួក​គេ​ចង់​ដោះ​អាវ​ ឬ ដោះ​អ្វី​ក្រោម​ចង្កេះ​ដោយ​របៀប​ណា​ទេ។ ប៉ុន្ដែ​ខ្ញុំ​គិត​ថា វានឹង​ជា​ការ​មើល​ឃើញ​ដ៏​គួរ​ឲ្យ​ខ្ពើម​ណាស់​។ លោក​ គិត​ថា ដើម្បី​ឲ្យ​បាន​រាង​ស្អាត មេ​ដឹក​នាំ​ក្រុម​ប្រទេស​ G7 ទាំង​អស់​គួរ​តែ​ចំណាយ​ពេល​ហាត់​ប្រាណ​ ឬ លេង​កីឡា​ខ្លះ​ផង​»​៕

ប្រភព៖ Fox29

Share.