ភ្នំពេញ៖ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញលោក ធាន ច័ន្ទពិសិដ្ឋ ប្រធានក្រុមប្រឹក្សារបាន ប្រកាស សាលក្រមផ្តន្ទាទោសចិនតៃវ៉ាន់៧នាក់ វៀតណាមម្នាក់ ក្រោមការចោទប្រកាន់ពីបទ រក្សាទុក ដឹកជញ្ជូន ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និង ផលិតឬធ្វើចរាចរណ៍អាវុធគ្រឿងផ្ទុះនិង គ្រាប់រំសេវគ្រប់ប្រភេទ ប្រព្រឹត្ត នៅ រាជធានី ភ្នំពេញ កាលពី ថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២១ តាម មាត្រា ៤០ នៃ ច្បាប់ ស្តីពី ការត្រួតពិនិត្យ គ្រឿងញៀន និង មាត្រា ៤៨៨ នៃ ក្រមព្រហ្មទណ្ឌ ។

ប្រភពពីតុលាការបានឲ្យដឹងថា ជនសង្ស័យទៅនោះរួមមាន៖ ១. ឈ្មោះ LIN PO-I ភេទ ប្រុស អាយុ ៣៣ ឆ្នាំ ២. ឈ្មោះ CHUANG HUNG TAI ភេទ ប្រុស អាយុ ៣៦ ឆ្នាំ ដាក់ពន្ធនាគារម្នាក់ៗ២៧ឆ្នាំ។ ៣. ឈ្មោះ WU CHING YUAN ភេទ ប្រុសអាយុ ៣៣ ឆ្នាំ ដាក់ពន្ធនាគារ៣ឆ្នាំ តែអនុវត្តទោស១ឆ្នាំ២ខែ ៤. ឈ្មោះ CHAO WEN CHUNG ភេទ ប្រុស អាយុ ៤១ ឆ្នាំ ឲ្យរួចផុតពីបទចោទ(ស្លាប់) ៥. ឈ្មោះ LI RUI TENG ភេទ ប្រុស អាយុ៣៥ឆ្នាំ ៦. ឈ្មោះ ZHANG BO HAN ភេទ ប្រុស អាយុ៤៣ឆ្នាំ ៧. ឈ្មោះ CHING KHAN HAO ភេទ ប្រុស អាយុ៣០ និង ៨. ឈ្មោះ TRUONG QUYNH NUT ភេទស្រី អាយុ២៣ ជនជាតិ វៀតណាម ដាក់ពន្ធនាគារម្នាក់ៗ២ឆ្នាំ អនុវត្តទោសគិតពីថ្ងៃឃុំខ្លួនរហូតដល់ថ្ងៃប្រកាស សាលក្រម នេះតទៅ។
ក្រុមជនជាប់ចោទទាំងនោះ សមត្ថកិច្ចបានចុះបង្ក្រាប ចំនួន ២ គោលដៅផ្សេងគ្នាគឺ គោលដៅ ទី ១. កាលពី ថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២១ ស្ថិតនៅក្នុង សង្កាត់ ទួល សង្កែ និង ក្នុង បុរី បឹងកក់ សង្កាត់ ស្រះចក ខណ្ឌដូនពេញ ឃាត់ខ្លួន ជនសង្ស័យ ២ នាក់ ជា ជនជាតិ ចិនតៃវ៉ាន់ និង ចាប់យក វត្ថុតាង សារធាតុ ញៀន ប្រភេទ ( កេ តា មីន ) ទម្ងន់ ប្រមាណ ជិត ១ គីឡូក្រាម ។ ចំណែក គោលដៅ ទី ២ នៅ ថ្ងៃ ដដែល សមត្ថកិច្ច បាន ឆ្មក់ ចូល បង្ក្រាប នៅ ចំណុច គោលដៅ រី ហ្សត ឈ្មោះ សមាធិ ឡេ ក ភូមិ ច្រេស សង្កាត់ គោក ឃ្លាង ខណ្ឌ សែនសុខ រាជធានី ភ្នំពេញ និង បានឃាត់ខ្លួនជនសង្ស័យ ៦ នាក់ មាន ម្នាក់ជា ជនជាតិ វៀតណាម ។

ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ច បាន ចាប់យក វត្ថុតាង រួមមាន ៖ ១. ម្សៅ ក្រាម ពណ៌ស ថ្លា សារធាតុ ញៀន ប្រភេទ កេ តា មីន .៨១៤.៨១ ក្រាម ។ ២. ថ្នាំ គ្រាប់ ពណ៌ស្វាយ ជា ធាតុ ញៀន ប្រភេទ អិច ស្តាស៊ី (MDMA) ទម្ងន់ ១៨.៧១ ក្រាម ។ រថយន្ត ម៉ា TOYOTA TUNTRA ពណ៌ស ស្លាក លេខ ភ្នំពេញ 2BA-0538 ៣. ជញ្ជីង សម្រាប់ ថ្លឹង គ្រឿងញៀន ១ គ្រឿង ៤. បង់ កាំភ្លើង AK៤៧ ៤ បង់ ៥. ស្រោម កាំភ្លើង AK៤៧ ២
៦. ស្រោម កាំភ្លើងខ្លី ៣។ ៧. អាវុធ វែង ម៉ាក AK ៤៧ ចំនួន ១ ដើម ៨. អាវុធ វែង ម៉ា កាលី ឌូ ១ ដើម ៩. អាវុធ ខ្លីម៉ាក G.LOCK ១ ដើម ១០. អាវុធ ខ្លីម៉ាក SIG.SUAER ២ ដើម ១១. គ្រាប់កាំភ្លើង AK.៤៧ ចំនួន ៤៩០ គ្រាប់ ១២. គ្រាប់ កាំភ្លើងខ្លី ចំនួន ២៩២ គ្រាប់ ១៣. គ្រាប់កាំភ្លើង កាលី ឌូ ២៥ គ្រាប់ ១៣. បង់វែង ៥ ១៤. បង់ ខ្លី ៩ ១៥. ចំពោះ ដី ១គូ ១៦. ប្រអប់ កាំភ្លើង ៥ ប្រអប់ ៕

អត្ថបទ៖ចតុមុខ
