មុននេះបន្តិច លោក ចែម ចាន់ដារ៉ា ហៅពែកមី បានបង្ហោះសារជាថ្មីម្ដងទៀត បញ្ជាក់ឱ្យមហាជនបានដឹងថា ថ្ងៃនេះលោកពិតជាបញ្ចប់ការងារជាមួយស្ថានីយទូរទស្សន៍ CTN ហើយ ក៏ប៉ុន្តែលោកអះអាងថា អាជីពសិល្បៈជាតារាកំប្លែងរបស់លោក នៅតែបន្តដដែល។

លោក ពែកមី បានរៀបរាប់នៅលើហ្វេសប៊ុកថា ៖ «🙏 លាហេីយ ទីកន្លែងកំណេីតសិល្ប: របស់ខ្ញុំ 🙏CTN ធ្វេីអោយខ្ញុំមានអ្វីៗគ្រប់យ៉ាងនៅថ្ងៃនេះ 🙏 ខ្ញុំឈប់ពីសុីធីអិន តែខ្ញុំមិនឈប់ពីអាជីពសិល្ប:ខ្ញំទេ ខ្ញុំនៅតែសម្តែងតាមកម្មវិធីផ្សេងៗដដែល»។

លោក ពែកមី បានកែប្រែវាសនាជីវិត​ដ៏​កម្សត់​របស់​ខ្លួន​ បន្ទាប់​ពី​ចូលរួម​ប្រឡង​នៅ​ក្នុង​កម្មវិធី «មហាកំប្លែង» ដែលរៀបចំឡើងដោយស្ថានីយ​ទូរទស្សន៍ CTN កាល​ពី​អំឡុង​ឆ្នាំ ២០០៩។ ព្រោះតែទេព​កោសល្យ​ដ៏​ប៉ិន​ប្រសព្វ​ ពែកមី បាន​ជាប់​ជា តារា​កំប្លែង ហើយ​បាន​​ក្លាយ​ជា​អ្នក​កំប្លែង​ប្រចាំ​ស្ថានីយ​ទូរទស្សន៍​មួយ​នេះ រហូត​បាន​ក្លាយ​ជា​ប្រធាន​ក្រុម​កំប្លែង CTN។

Share.