បាត់ដំបង÷ សមត្ថកិច្ចត្រួតពិនិត្យឃាត់ខ្លួនអ្នកបើកបររថយន្តម្នាក់ ខណ:នាំចូលប្រហិតខូចគុណភាពឆ្លងកាត់ច្រកទ្វាអន្តរជាតិដូង ខេត្តបាត់ដំបង។

នគរបាលជំនាញបានឲ្យដឹងថា÷ ករណីបង្ក្រាបទប់ស្កាត់ខាងលើធ្វើឡើងនៅថ្ងៃទី ០១ ខែកក្កដា ឆ្នាំ២០២២ ត្រង់ចំណុចគោលដៅត្រួតពិនិត្យមួយកន្លែងឋិតក្នុងភូមិបឹងរាំង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។

នគរបាលមូលដ្ឋានបានបញ្ជាក់ឲ្យដឹងថា÷ អ្នកបើកបររថយន្តដែលកម្លាំងផ្នែកជំនាញឃាត់ខ្លួនឈ្មោះសុខ ចាន់ ភេទប្រុស អាយុ ៣៤ ឆ្នាំរស់នៅភូមិប្រគាប ឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។ ចំណែកឯរថយន្តជាមធ្យោបាយម៉ាកសាំយ៉ុង ពណ៍ទឹកប្រាក់ ពាក់ស្លាក​លេខ កំពង់ចាម ២A-០០៨៧ រួមទាំងវត្ថុតាងទំនិញប្រហិតចម្រុះខូចគុណចំនួន ២តោនផងដែរផ្ទុកពេញក្នុងរថយន្តវាជាទំនិញនាំចេញពីប្រទេសថៃបម្រុងចូលទីផ្សារក្នុងស្រុក ខេត្តបាត់ដំបង។

នៅថ្ងៃដដែលនគរបាលស្រុកបានបញ្ជូន​ទាំងមនុស្សពាក់ព័ន្ធ និងទាំងប្រហិតទៅកាន់ការិយាល័យជំនាញ ស្នងការដ្ឋានខេត្តដើម្បីអនុវត្តបន្តតាមនីតិវិធី៕

ដោយ: ដំបងក្រញូង

Share.