ភ្នំពេញ ៖ លោកស្រី អ៊ុក រ៉េតគន្ធា អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ និងជាចៅក្រម ស៊ើបសួរ កាលពីល្ងាចថ្ងៃទី០១ ខែក ក្កដា ឆ្នាំ២០២២ បានស្រេចចេញដីកាឃុំខ្លួន អ្នកលេងបណ្តាញសង្គមTik Tok ម្នាក់ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ក្រោមការចោទ ប្រកាន់ពីបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមរង់ចាំការសវនាការជំនុំជម្រះទោសលើអង្គសេចក្តី ។

អ្នកលេងបណ្តាញ Tik Tok ដែលត្រូវបានឃុំខ្លួននោះមានឈ្មោះ ហ៊ៅ អ៊ូខុង ភេទ ប្រុស អាយុ២៤ ឆ្នាំ រស់នៅភូមិជើងអង ឃុំកណ្តោលជ្រុំ ស្រុកញ្ញាក្រែក ខេត្តត្បូងឃ្មុំ (ជាសមាជិកគណបក្សភ្លើងទៀន) ។

សូមជម្រាបថា កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ កម្លាំងស  មត្ថកិច្ច នគរបាល នាយកដ្ឋានស៊ើបការខាងក្រៅ និង បច្ចេកវិទ្យា នៃអគ្គស្នងការដ្ឋានគរបាលជាតិ បានអនុវត្ត តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលា ដំបូងរាជធានីភ្នំពេញ ទៅលើបុគ្គលឈ្មោះ អ៊ូខុង ដែល បាន បង្ហោះ ព័ត៌មាន ក្លែងក្លាយ នៅ លើ បណ្តាញ សង្គម Tik Tok ថា មាន អ្នក ស្លាប់ ដោយសារ ជំងឺ កូ វី ដ -១៩ នៅ ខេត្តកោះកុង ។

ពាក់ព័ន្ធនឹងការចាប់ខ្លួនអ្នកលេងបណ្តាញសង្គមរូបនេះ សម្ដេច អគ្គមហាសេនាបតី តេ ជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ កម្ពុជា ថ្លែង ចេញពី ខេត្តបន្ទាយមានជ័យ ក្នុងទិវា មច្ឆជាតិ នៅ ព្រឹក ថ្ងៃ សុក្រ ទី ១ ខែកក្កដា ឆ្នាំ ២០២២ ថា បុរសរូបនេះបានផ្សព្វផ្សាយ ព័ត៌មាន ក្លែងក្លាយ  ថាមាន ករណី ស្លាប់ ដោយ ជំងឺ កូ វី ដ -១៩ នៅ ខេត្តកោះកុង ។ សម្តេចបានព្រមានថា អ្នកដែលចេញផ្សាយព័ត៌មានបំពុលអំពី កូវីដ-១៩នឹងត្រូវប្រឈមនឹងការចាប់ខ្លួនដោយ គ្មាន ការ លើកលែង ឡើយ ។

ក្រោយការចាប់ខ្លួន បុគ្គលឈ្មោះ អ៊ូខុង ត្រូវបានកម្លាំងសមត្តកិច្ចនាំមកកាន់នាយកដ្ឋាន ស៊ើបការខាងក្រៅ និង បច្ចេកវិទ្យា នៃអគ្គស្នងការដ្ឋានគរបាលជាតិ ដើម្បីបន្តនីតិវិធី បញ្ជូន ទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ ។

លុះដល់រសៀលថ្ងៃ០១ ខែកក្កដា លោក សេង ហៀង ព្រះរាជអា ជ្ញារង នៃអយ្យការអម សាលាដំបូង បានសម្រេចចោទប្រកា ន់អ្នកលេង Tik Tok ម្នាក់នោះជាផ្លូវការ ពីបទ ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមពាក់ពន្ធ នឹង ករណីផ្សព្វផ្សាយ ព័ត៌មានមិនពិតតាមបណ្តាញសង្គម ដែលថា មានពលរដ្ឋស្លាប់ដោយសារកូវីដ១៩ ថ្មីទៀតនៅក្នុងខេត្តកោះកុង ។

បន្ទាប់ពីតំណាងអយ្យការបានធ្វើការចោទប្រកាន់ជនសង្ស័យជាផ្លូវការហើយ សំណុំ រឿងនេះត្រូវបានចាត់បញ្ជូនទៅលោកស្រី អ៊ុក រ៉េតគន្ធា ចៅក្រមស៊ើបសួរ បើកការ ស៊ើបសួរបន្តរហូតដល់ល្ងាចថ្ងៃដដែល។លោកស្រីចៅក្រមសម្រេចឃុំខ្លួនជនសង្ស័យដាក់ ពន្ធនាគារជាបណ្តោះអាសន្នដើម្បីដំណើរការនីតិវិធីតុលាការបន្តទៀត៕

អត្ថបទ៖ចតុមុខ

Share.