ភ្នំពេញ៖អគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អើលដល់  កម្លាំងសមត្ថកិច្ច និងរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងចេញជួយអន្តរាគមន៍។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៧ព្រឹកថ្ងៃទី០៤ខែកក្ដដាឆ្នាំ២០២២ស្ថិតនៅផ្លូវ៣៦៩ ផ្ទះលេខ៤៩៥ ភូមិដើមច័ន្ទ សង្កាត់ច្បាអំពៅ២ ខណ្ឌចកបាអំពៅរាជធានី ភ្នំពេញ។

ម្ចាស់ផ្ទះឈ្មោះ ថោង សុផល ភេទ   ប្រុស អាយុ ៤៩ ឆ្នាំ មុខរបរ ជាងភ្លើង ។

សមត្ថកិច្ចបានអោយដឹងថា អគ្គិភ័យឆាបឆេះបណ្តាលឲ្យខូចខាតផ្ទះចំនួន៣ខ្នងប្រភេទសំណង់ថ្មក្រោមឈើលើប្រក់ស័ង្កសី ទំហំ ( ៤ម៉ែត្រ x ៦ម៉ែត្រ) ឆេះផ្ទះអស់ ចំនួន៣ខ្នង សំភារះនឹងផ្ទះ២ខ្នងខូចខាតទាំងស្រុង  នឹង០១ខ្នងយកសំភារះចេញបាន។ ចំពោះមូលហេតុលហេតុ: បណ្តាល មក ពី ឆ្លងចរន្តអគ្គិសនី ក្នុងករណីអគ្គិភ័យខាងលើ នេះដែរមិនបង្កអោយមានអ្នករបួសនោះទេ។

កម្លាំង អន្តរាគមន៍ បង្ការ ពន្លត់ អគ្គិភ័យ   និងសង្គ្រោះ   បានប្រើប្រាស់ រថយន្តការិយា ល័យ  អគ្គិភ័យ  :  ចំនួន  ០៥  គ្រឿង ប្រើប្រាស់ទឹកអស់ ០៤  រថយន្ត  ស្មើរនឹង ១៦ម៉ែត្រគូប ។

–  រថយន្តជំនួយអន្តរាគមន៍រួមមាន៖

–  រថយន្តក្រសួងមហាផ្ទៃចំនួន  ០២  គ្រឿង ប្រេីប្រាស់ទឹកអស់ ០២  រថយន្ត  ស្មើរនឹង ១២ម៉ែត្រគូប។ 

–  រថយន្តសាលាខណ្ឌច្បារអំពៅចំនួន  ០១គ្រឿង ប្រេីប្រាស់ទឹកអស់ ០១  រថយន្ត  ស្មើរនឹង ០៤ម៉ែត្រគូប។ 

–  រថយន្តក្រុមហ៊ុន OCIC ទីក្រុងកោះពេជ្រចំនួន ០៣  គ្រឿង ប្រើប្រាស់អស់ចំនួន ០៣  រថយន្ត  ស្មើរនឹង ១២ម៉ែត្រគូប ។

–  រថយន្តបុរីប៉េងហួតចំនួន ០៣  គ្រឿង ប្រើប្រាស់អស់ ចំនួួន ០៣  រថយន្ត  ស្មើរនឹង ១២ម៉ែត្រគូប ។

 អគ្គិភ័យបានត្រូវបានរំលត់ទាំងស្រុងនៅវេលា ម៉ោង  ០៨:១០ នាទីព្រឹក  នាថ្ងៃខែឆ្នាំ ដដែល។

អត្ថបទ៖សេង សាវី

Share.