តារា​ចម្រៀង​-​អ្នក​និពន្ធ​ទំនុក​ច្រៀង​អង់គ្លេស​ Harry Style បាន​ចេញ​សេចក្ដី​ប្រកាស​នៅ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ Twitter បញ្ជាក់​ពី​ការ​លុប​ចោល​ការ​ប្រគំ​តន្ត្រី​របស់​ខ្លួន​នា​ថ្ងៃ​អាទិត្យ​នៅ​ Royal Arena ក្រោយ​ពី​មាន​មនុស្ស​៣​នាក់​ស្លាប់​ និង​៣​នាក់​ផ្សេង​ទៀត​រង​របួស​ធ្ងន់​ធ្ងរ​ក្រោយ​ខ្មាន់​កាំ​ភ្លើង​បើក​ការ​វាយ​ប្រហារ​បាញ់​រះ​​ក្នុងផ្សារ​ទំនើប​ដ៏​ធំ​មួយ​ក្បែរ​កន្លែង​ប្រគំ​តន្ត្រី​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​នេះ​។

Harry Style ៖ « ខ្ញុំ​ឈឺចាប់​ដូច​គ្នា​នឹង​បង​ប្អូន​ប្រជា​ជន​ដែល​រស់​នៅ​ Copenhagen » លោកបាន​បន្ត​ទៀត​ថា​ «ខ្ញុំស្រលាញ់​ទីក្រុង​នេះ​ណាស់​។​មនុស្ស​នៅទីនេះ​ផ្ដល់​នូវ​ភាព​កក់ក្ដៅ​និង​ក្ដី​ស្រលាញ់​។ ខ្ញុំ​សោកសង្រេង​ជា​ពន់​ពេក​សម្រាប់​ជនរងគ្រោះ​ សាច់​ញាតិ និង​អ្នក​គ្រប់​គ្នា​ដែល​រង​ផល​ប៉ះពាល់​។ ខ្ញុំ​សុំ​ទោស​ដែល​យើង​មិន​អាច​ជួប​គ្នា​។ សូម​មើល​ថែរក្សា​គ្នា​ឱ្យ​បាន​ល្អ​»។

ប្រភព៖  northern-times.co.uk

Share.