ភ្នំពេញ ៖ រថយន្ត ស៊េរី ទំនើប មួយគ្រឿង បេីកបុកចំពីក្រោយរថយន្តតាក់ស៊ី បណ្ដាល ឲ្យ រង ការ ខូច ខាត ។

ហេតុការណ៍ មួយ នេះ កេីត ឡេីង នៅ វេលា ម៉ោង ១ និង ១ ០ នាទី យប់ រំលង អាធ្រាត្រ ឈាន ចូល ថ្ងៃ ទី ៤ ខែ កក្កដា ឆ្នាំ២០២២ស្ថិត តាម បណ្ដោយ ផ្លូវ មហាវិថី ម៉ៅសេទុង ក្នុងសង្កាត់ បឹងត្របែកខណ្ឌចំការមន ។

ប្រភព ព័ត៌មាន ពី កន្លែង កើត ហេតុ បានឲ្យបានដឹងថា ៖ នៅ មុន ពេល កេីត ហេតុគេបានឃេីញរថយន្ដម៉ាក Mazda មួយគ្រឿង ពណ៌ស ពាក់ ស្លាកលេខ ភ្នំពេញ 2BO-9173 បេីក ដោយ បុរស ម្នាក់ ធ្វើ ដំណើរតាម បណ្ដោយមហាវិថី ម៉ៅសេទុង ក្នុង ទិសដៅ ពីលិចទៅកេីត ។

លុះ ពេល ធ្វើ ដំណើរ មក ដល់ ត្រង់ ចំណុច កេីត ហេតុ ក៏ ស្រាប់ តែ មាន រថយន្ត ស៊េរី ទំនើប ម៉ាក Ford Ranger មួយគ្រឿង ពណ៌ ស ពាក់ ស្លាក លេខ ភ្នំពេញ2BJ-4711 បេីក ដោយ បុរស ម្នាក់ ធ្វើ ដំណើរតាម បណ្ដោយ ផ្លូវ មហាវិថី ម៉ៅសេទុង ក្នុង ទិសដៅ ស្របគ្នា ក្នុង ស្ថាន ភាព ល្បឿន លឿន អកសឺ ជាន់ ហ្រ្វាំង មិន ទាន់ ក៏ ជ្រុល ទៅ បុកចំពីក្រោយរថយន្ត Mazda ចំពីក្រោយពេញទំហឹងបណ្ដាល ឲ្យរងការ ខូចខាតចំផ្នែក ខាង ក្រោ យ ធ្លាក់កាងរថយន្តចុះមកក្រោម ។ ចំណែក ឯរថយន្តស៊េរីទំនើប ម៉ាក Ford Rang er ទទួលរងការ ខូចខាត ចំផ្នែក ខាង មុខ ជំហៀង ខាង ឆ្វេង យ៉ាង ដំណំ ។ តែជាសំណាងល្អមិនបង្ករអោយមានអ្នករងរបួសនោះទេ។

បន្ទាប់ ពី កេីត ហេតុក៏ មាន វត្តមាន របស់កម្លាំងសម្ថកិច្ច មូលដ្ឋានបានចុះ

ទៅ កន្លែង កេីត ហេតុ រួច រាយការណ៍ បន្ត ទៅសម្ថកិច្ចជំនាញចុះមកធ្វើការត្រួតពិនិត្យបន្ថែមទៀត។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានធ្វើការវាស់វែង រួចបានយករថយន្តទាំង២ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយបន្តទៀតផងដែរ៕

អត្ថបទ៖លី សុភ័ស្ត

Share.