ខេត្តកណ្តាល៖ (ព័ត៌មានបឋម) លោក ចន្ថា វ៉ាន់ឌី អធិការរងខណ្ឌឫស្សីកែវ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបាញ់សម្លាប់ខ្លួននៅលេីផ្ទះរបស់ខ្លួនដោយមិនដឹងទាន់ដឹងមូលហេតុ។ ករណីអធិការរងខណ្ឌឫស្សីកែវ បាញ់សម្លាប់ខ្លួនឯងនេះ ស្ថិតក្នុងភូមិក្បាលកោះ ឃុំកោះឧកញ៉ាតី ស្រុកខ្សាច់កណ្តាល នៅមុននេះបន្តិច នាថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២។

តាមការឲ្យដឹងពីសមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថា មុនពេលកើតហេតុ លោក ចន្ថា វ៉ាន់ឌី អធិការរងខណ្ឌឫស្សីកែវ នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានធ្វើដំណើរទៅផ្ទះ រួចក៏ជិះម៉ូតូចេញ បន្តិចក្រោយមកក៏មកប្រាប់ម្តាយថាភ្លេចកាបូប នៅក្នុងផ្ទះ ខណៈឡើងទៅយកកាបូប ស្រាប់តែបាញ់សម្លាប់ខ្លួនឯង ដោយមិនដឹងមូលហេតុនៅឡើយទេ។
បច្ចុប្បន្នសមត្ថកិច្ចជំនាញនគរបាលស្រុក និងខេត្តកំពុងចុះទៅពិនិត្យទីតាំងកន្លែងកើតហេតុ និងធ្វើកំណត់សួរសាក្សី ធ្វើកោសល្យវិច័យ៕

Share.