
យោងតាមការបញ្ជាក់របស់គណៈកម្មការរៀបចំការប្រកួតបាល់ទាត់ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៦ ឆ្នាំ២០២២ ស្តីពីលិខិតផ្លាស់ប្តូរកាលបរិច្ឆេទប្រកួតសប្តាហ៍ទី១៧ វគ្គជម្រុះថ្នាក់ជាតិ។
ការប្រកួតរវាងក្រុមបាល់ទាត់ អាស៊ីអឺរ៉ុប យូណាយធីត ទល់នឹង ភ្នំពេញហ្គាឡាក់ស៊ី ពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២ ប្តូរទៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ នៅកីឡដ្ឋាន អេអុីយូ ស្ពតផាក វេលាម៉ោង១៥:៣០នាទីរសៀល។
មូលហេតុគឺដោយកីឡាករមួយចំនួនរបស់ក្លិបបាល់ទាត់អាស៊ីអឺរ៉ុបយូណាយធីត ជាប់ឈ្មោះក្នុងក្រុមជម្រើសជាតិអាយុក្រោម១៩ឆ្នាំ ចូលរួមការប្រកួត AFF U-19 Championship 2022 នៅប្រទេសឥណ្ឌូនេស៊ី ចាប់ពីថ្ងៃទី៣០ ខែមិថុនា ដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២៕

